អស្ចារ្យ! BTS បាន​​ក្លាយ​ជា​សិល្បករ​ដំបូង​​ដែល​អាច​​សម្រេច​​ស្នាដៃ​ធំ​ៗ​ទាំង​នេះ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​អាមេរិក​

//s9.kh1.co/bd/bd03ef9b77321469fa3614da9d3abf89be0aa13b.jpg
នារី

 ០១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះប្រវត្តិសាស្ត្រថ្មីមួយក៏ត្រូវបានបង្កើតឡើងម្តងទៀត ដោយពួកគេបានលេចមុខនៅលើតារាងល្បីៗធំ ទាំង​ ៦ ជាមួយនឹង​បទ​របស់ពួកគេ

ដូចដែលគ្រប់គ្នាធ្លាប់បានឮច្រើនមកហើយពីក្រុមចម្រៀង BTS ដែលតែងតែបានបង្កើតនូវស្នាដៃជាច្រើនពីមួយថ្ងៃទៅ មួយថ្ងៃ។ ថ្មីៗនេះប្រវត្តិសាស្ត្រថ្មីមួយក៏ត្រូវបានបង្កើតឡើងម្តងទៀត ដោយពួកគេបានលេចមុខនៅលើតារាងល្បីៗធំ ទាំង​ ៦ ជាមួយនឹងបទរបស់ពួកគេដែលមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

#1 “Life Goes On”

#2 “Blue & Grey”

#3 “Stay”

#4 “Telepathy”

#5 “Dis-ease”

#6 “Fly to My Room” និងបទ “Skit” បានឈរនៅលេខរៀងទី #9 ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ពួកគេក៏បានបង្កើតនូវស្នាដៃមួយថ្មីទៀត នោះគឺការបានឈរនៅលេខរៀងទី១ នៅលើតារាង Billboard Hot 100 ជាមួយនឹងបទថ្មីរបស់ពួកគេដែលមានចំណងជើងថា “Life Goes On” ហើយសម្រាប់បទ “Dynamite” ក៏ឈរនៅលេខរៀងទី៣ផងដែរ។

https://s9.kh1.co/__image/w=650,h=661,q=100/56/568f2d18799debf1b59240de5b833ec17e1f316c.png

បទចម្រៀង “Life Goes On” គឺជាបទចម្រៀងទី ៣របស់ BTS  ដែលបានឈរនៅចំណាត់ថ្នាក់លេខ១ លើតារាង មួយនេះ នៅក្នុងរយៈពេលតែបីខែប៉ុណ្ណោះ វាជាជារយៈពេលដែលលឿនបំផុត រាប់ចាប់តាំងពីក្រុមចម្រៀង The Bee Gees នៅឆ្នាំ 1977 និង The Beatles នៅក្នុង 1964 ផងដែរ ហើយបទនេះផងដែរក៏ជាបទចម្រៀងជាភាសាកូរ៉េ លើកដំបូងដែលបានឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាងនេះ ហើយវាក៏ជាបទចម្រៀងដែលមិនមែនជា​ ភាសា​អង់គ្លេស ដែលអាចឈរនៅលេខរៀងទី១ នៅលើតារាង ដោយបានផ្តួលបទចម្រៀង “Despacito” របស់ Luis Fonsi និង Daddy Yankee កាលពីឆ្នាំ ២០០៧ ទៀតផង។ បទមួយនេះអាចរកចំណូលបាន 14.9 លានដុល្លា អាមេរិក​ពី​ការ​ស្ទ្រីមបទចម្រៀងនេះនៅក្នុងសប្តាហ៍នៃថ្ងៃទី ២២ ខែ វិច្ឆិកាហើយថែមទាំងត្រូវបានទទួលការចាក់ផ្សាយ នៅតាម​ប៉ុស្តិវិទ្យុដល់ទៅ 410,000 ដងក្នុងសប្តាហ៍នោះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖youtube
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T