ក្រុមហ៊ុន Apple ត្រូវពិន័យ១២លានដុល្លារនៅប្រទេសអ៊ីតាលី ករណីបោកប្រាស់លើភាពធន់នឹងទឹករបស់ iPhone

//s9.kh1.co/ca/cacc72adc5831f17c7544b26fbac167cf565593e.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ការផាកពិន័យនេះគឺដោយសារការបោកប្រាស់ក្នុងការផ្សព្វផ្សាយ អំពីលក្ខណៈសម្បត្តិធន់នឹងទឹករបស់ទូរស័ព្ទ iPhone ច្រើនម៉ូឌែល

អ៊ីតាលី៖ ក្រុមហ៊ុន Apple ទើបតែត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានអឺរ៉ូ (ប្រហែល ១២ លានដុល្លារ) នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែការផ្សព្វផ្សាយភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន មិនដូចនឹងការពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរនៅប្រទេសអ៊ីតាលីបង្ហាញថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple គឺ «ជាការបោកបញ្ឆោតយ៉ាងធ្ងន់ធ្ងរ» ចំពោះភាពធន់នឹងទឹករបស់ iPhone។ និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Apple ផ្សាយពាណិជ្ជកម្មទូរស័ព្ទ iPhone ថាមានភាពធន់នឹងទឹកដោយមិនបញ្ជាក់ថា ភាពធន់នឹងទឹកនោះគីសម្រាប់តែក្នុងស្ថានភាពជាក់លាក់ណាមួយតែប៉ុណ្ណោះ មិនមែនការពារបានរាល់ស្ថានភាពនោះទេ។

ទូរសព្ទ iPhone ត្រូវទឹក
ទូរសព្ទ iPhone ត្រូវទឹក

ក្រុមហ៊ុនកំពុងបោកប្រាស់អតិថិជនរបស់ខ្លួន តាមរយៈការបដិសេធមិនទទួលខុសត្រូវ (disclaimers) របស់ខ្លួនដែលនិយាយថា ទូរស័ព្ទមិនត្រូវបានធានាទេក្នុងករណីខូចខាតដោយសារទឹក។ អតិថិជនក៏មិនត្រូវបានផ្តល់ការជួសជុលផងដែរ នៅពេលដែលទូរស័ព្ទរបស់ពួកគេខូចដោយសារទឹក និងវត្ថុរាវផ្សេងទៀត ដែលនេះគឺជាការបោកប្រាស់មួយ ពីព្រោះក្រុមហ៊ុននេះបានផ្សាយអំពីភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន ។

ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T