មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់មួយរូបទៀត ត្រូវគេសម្លាប់នៅក្បែរព្រំដែនអ៊ីរ៉ាក់-ស៊ីរី

//s9.kh1.co/aa/aa58c3b6145186095ff20b883a63b28925773e8b.jpg
សង្គម

 ០១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់

តេហេរ៉ង់៖ យោងតាមរបាយការណ៍បាន​ឱ្យដឹងថា មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់​ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេបញ្ជាការ IRGC និងអ្នកអមការពារចំនួន ៣នាក់ ត្រូវ​បានបាញ់ប្រហារដោយ​យន្តហោះគ្មានមនុស្សបើក បន្ទាប់ពីក្បួនរថយន្តរបស់​លោក ​បានធ្វើដំណើរចូល​ទៅប្រទេសស៊ីរីតាមរយៈច្រកព្រំដែន Al Qaim ពីប្រទេសអ៊ីរ៉ាក់ ​ហើយសាកសព​អ្នកទាំងនោះ ត្រូវបាន​បញ្ជូនទៅទុកនៅរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលដកស្រង់សំដីមន្ត្រីអ៊ីរ៉ាក់។ ​ប៉ុន្តែរហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់បានបញ្ជាក់ ឬបដិសេធសេចក្តីរាយការណ៍ណាមួយឡើយ។

គួរជម្រាបថា ករណីវាយប្រហារមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នេះ បានកើតឡើង​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់មួយរូប គឺលោក Mohsen Fakhrizadeh ត្រូវ​បានគេ​លប​ធ្វើឃាតនៅទីក្រុង Absard ក្នុង​តំបន់ Damavand ក្បែររដ្ឋធានីតេហេរ៉ង់ ​កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយមន្ត្រីអ៊ីរ៉ង់បាន​ចោទអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយករណីឃាតកម្មនេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T