ត្រៀមអាវរងា! ចាប់ពីថ្ងៃទី៤-៧ខែធ្នូ អាកាសធាតុនឹងចុះត្រជាក់លើកទីមួយ សីតុណ្ហភាពអប្បបរមាពី ១៧-២៣អង្សាសេ

//s9.kh1.co/89/897001231687a8dbaadd1dc8be2730e3dfd28522.jpg
សង្គម

 ០១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូខាងមុខនេះ នឹងរំកិលចុះមកដល់លើភាគកណ្ដាលប្រទេសកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ខ្លាំង។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូខាងមុខនេះ នឹងរំកិលចុះមកដល់លើភាគកណ្ដាលប្រទេសកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុក្នុងប្រទេសកម្ពុជាចុះត្រជាក់លើកទីមួយ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី ១៧-២៣អង្សាសេ និងអតិបរមាពី២៥-២៩អង្សាសេ៕

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសនវរៈកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T