កាន់តែឡើងកូដខ្លាំងហើយ! គីម ស៊ីវឡាម លេចមុខក្នុងរឿងភាគបន្តកន្ទុយគ្នា

//s9.kh1.co/bd/bd322a6418722e3e892746614c9365e648b1d541.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

កាន់តែឡើងកូដខ្លាំងហើយ! គីម ស៊ីវឡាម លេចមុខក្នុងរឿងភាគបន្តកន្ទុយគ្នា

ភ្នំពេញ៖ នារយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា តារាសម្តែងស្រីសាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗតាមរយៈការថតរឿងភាគជាបន្តបន្ទាប់ជាមួយនឹងផលិតកម្មធំៗចំនួន២គឺ ផលិតកម្មហង្សមាស និងផលិតកម្ម Sastra Film។ ចំណុចនេះអាចបញ្ជាក់បានថា ទីផ្សារការងារសម្តែងរបស់ស្រីស្អាតរូបនេះ ពិតជាឡើងកូដលឿនខ្លាំងមិនធម្មតាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីការចូលសម្តែងក្នុងផលិតកម្មហង្សមាសដំបូងវិញ ស៊ីវឡាម មិនបានប្រកាន់ខ្លួនទៅនឹងប្រភេទតួអង្គដែលនាងសម្តែងនោះទេ ពោលគឺនាងដើរតួត្រឹមតែជាអ្នកបម្រើជំនិតរបស់តួអង្គកញ្ញា សូដា នីតា នៅក្នុងរឿង “រាជិនីភូមិគ្រឹះ” ប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ បូកផ្សំនឹងអត្តចរិតរួសរាយរាក់ទាក់ និងការគោរពពេលវេលាថតបានល្អទៀតផងនោះ ជាកត្តាដែលញ៉ាំងឱ្យបណ្តាអ្នកដឹកនាំតាមផលិតកម្មធំៗនានា តែងតែជ្រើសរើស គីម ស៊ីវឡាម ទៅសម្តែងជាបន្តបន្ទាប់ មិនថាការសម្តែងជាខ្សែភាពយន្ត និងការថត MV នោះឡើយ ហើយការសម្តែងមួយចំនួនក្នុងនោះ ស៊ីវឡាម ក៏បានវិវត្តខ្លួនទៅជាតួឯក និងតួរងបានយ៉ាងច្រើនផងដែរ។

ជាក់ស្តែងថ្មីៗនេះ ស៊ីវឡាម បានលេចមុខបន្តកន្ទុយគ្នាជាតួរងនៅក្នុងរឿងភាគមួយចំនួនដូចជា៖ “ព្រាននារីកែខ្លួន” “ប្រពន្ធបងមិនល្អមែនទេ” និងរឿងភាគបែបកំប្លែងដែលកំពុងល្បី “ម៉ែក្មេកចេញពីក្នុងព្រះចន្ទ” ដែលជាស្នាដៃរបស់អ្នកនិពន្ធរឿងវ័យក្មេងលោក សោម ដូរ៉េ និងអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក កៅ សីហា

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គីម ស៊ីវឡាម ក៏បានត្រៀមនូវចំណីអារម្មណ៍ថ្មីមួយបន្ថែមទៀតនាពេលឆាប់ៗខាងមុខជាមួយនឹងខ្សែភាពយន្តភាគរបស់ទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា “ឋានសួគ៌ទារុណ” ដែលជារឿងភាគមួយកំពុងតែត្រូវបានទស្សនិកជនជាច្រើនទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ ហើយ ស៊ីវឡាម ក៏ជាតួរងស្រីដ៏សំខាន់មួយរូបក្នុងរឿងនេះផងដែរ ដែលទាំងនេះហើយសុទ្ធសឹងតែជាឱកាសដែលផ្តល់ឱ្យនាងសាងយកភាពល្បីល្បាញដើម្បីអាជីពដែលនាងស្រលាញ់៕

សូមទស្សនារូបភាពខាងក្រោម៖

គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
គីម ស៊ីវឡាម
រឿងភាគថ្មីរបស់ គីម ស៊ីវឡាម
រឿងភាគថ្មីរបស់ គីម ស៊ីវឡាម
រឿងភាគថ្មីរបស់ គីម ស៊ីវឡាម
រឿងភាគថ្មីរបស់ គីម ស៊ីវឡាម
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T