Lampard កំពុងចាប់អារម្មណ៍ចង់ផ្ទេរយកតារាឆ្នើមរបស់ R. Madrid រូបនេះមកពង្រឹងជើងក្រោមរបស់ Chelsea

//s9.kh1.co/29/2903276037054def57d4de702a68945f92c0d3c2.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូបង្វឹក Frank Lampard កំពុងចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែការពារឆ្នើម Raphaël Varane ពី Real Madrid មកពង្រឹងជើងក្រោមរបស់ Chelsea

បរទេស៖ កីឡាករខ្សែការពារជម្រើសជាតិបារាំង Raphaël Varane មិនទាន់បើកកិច្ចពិភាក្សាណាមួយ ជុំវិញការបន្តកិច្ចសន្យាថ្មីជាមួយក្លិប Real Madrid នៅឡើយទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាព នៅឆ្នាំ  ២០២២ ខាងមុខ។ ដោយឡែកសម្រាប់ដើមរដូវកាលនេះ Varane ហាក់ដូចជាបង្ហាញទម្រង់លេង មិនសូវបានល្អនោះទេឲ្យលោកគ្រូបង្វឹក Zinedine Zidane ពោលតែងតែបង្កើតកំហុសជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphaël Varane
Raphaël Varane

យ៉ាងណាមិញបើយោងតាមទស្សនាវដ្តី Don Balon របស់អេស៉្បាញបានឲ្យដឹងថាលោកគ្រូបង្វឹក Frank Lampard កំពុងតែមានចំណាប់អារម្មណ៍ចង់បានកីឡាករវ័យ២៧ឆ្នាំរូបនេះមកជួយពង្រឹងតំបន់ការពារកណ្តាលរបស់ក្លិបតោខៀវ Chelsea ។

Raphaël Varane
Raphaël Varane

គួរបញ្ជាក់ដែរ ថាកាលពីរដូវកាលមុន Chelsea មានស្ថិតិការពារខ្សោយជាងគេក្នុងចំណោមក្លិប នៅលំដាប់កំពូលទាំង១០នៃក្របខ័ណ្ឌ Premier League ។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះតំបន់ការពាររបស់ក្លិប លោក Frank Lampard ហាក់ដូចជាមានភាពល្អប្រសើឡើងវិញគួរឲ្យកត់សម្គាល់។​ ហើយការដែលលោកចង់បាន Varane មករួមក្រុមនោះ ព្រោះចង់ឲ្យរូបគេមកលេងជំនួសកន្លែងកីឡាករវ័យ៣៦ Thiago Silva ដែលទើបនឹងផ្ទេរពីក្លិប Paris Saint-Germain នារដូវក្ដៅមុននេះដែរនោះ៕

Thiago Silva
Thiago Silva

ប្រភពcaughtoffside

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T