ប្រទេសចំនួន៤ ពួតដៃជាមួយមហាអំណាច ធ្វើសមយុទ្ធយោធារួមគ្នានៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីតួកគីលេងមួយក្បាច់នេះ

//s9.kh1.co/51/51439345687c2aa1491bee4dcc7cb27e36918351.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៦ល្ងាច · ៣ ឆ្នាំមុន

ភាពតានតឹងផ្នែកនយោបាយ និងយោធារវាងប្រទេសតួកគី និងប្រទេសដទៃទៀតនៅក្នុងតំបន់បានកើនឡើងបន្ទាប់ពីប្រទេសតួកគីបានបញ្ជូននាវាប្រតិបត្តិការអង្កេត ដើម្បីទៅរុករកអ៊ីដ្រូកាបូននៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ

ក្រិក៖ យោងតាមការរាយការណ៍របស់សារព័ត៌មាន Ahval បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកនៃប្រទេសក្រិក សាធារណរដ្ឋស៊ីប  អារ៉ាប់រួម អេស៊ីប និងមហាអំណាចបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ដែលមានឈ្មោះថា “Medusa” នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានភាពតានតឹងជាមួយប្រទេសតួកគីមកាន់តែខ្លាំងឡើងៗ ដោយតួកគីបានរំលោភលើដែនសមុទ្រ និងមានបំណងយកធនធានអ៊ីដ្រូកាបូនរបស់បណ្តាប្រទេសទាំងនោះដោយខុសច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបទៅនឹងការពួតដៃរួមគ្នាប្រឈមមុខនឹងតួកគី ក្រសួងការពារជាតិតួកគីបែរជាមានប្រតិកម្មទៅវិញ ដោយចាត់ទុកការធ្វើសមយុទ្ធយោធានេះ ជាកត្តាជំរុញឱ្យមានភាពតានតឹងក្នុងតំបន់ និងចង់បង្កសង្រ្គាមទៅវិញ។

ភាពតានតឹងផ្នែកនយោបាយ និងយោធារវាងប្រទេសតួកគី និងប្រទេសដទៃទៀតនៅក្នុងតំបន់បានកើនឡើង បន្ទាប់ពីប្រទេសតួកគីបានបញ្ជូននាវាប្រតិបត្តិការអង្កេត ដើម្បីទៅរុករកអ៊ីដ្រូកាបូននៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេនារដូវក្តៅនេះ ដែលសកម្មភាពនេះបានរំលោភអធិបតេយ្យសមុទ្រដែនដីរបស់ប្រទេសក្រិក និងសាធារណរដ្ឋស៊ីបយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ ប្រទេសតួកគីក៏មានភាពចម្រូងចម្រាសទៅលើបញ្ហានយោបាយរបស់ខ្លួនជាមួយអេស៊ីប និងអារ៉ាប់រួមជុំវិញសង្គ្រាមនៅលីប៊ីផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំនយោបាយរបស់សហភាពអ៊ឺរ៉ុបនឹងជួបគ្នានៅខែក្រោយនេះ ដើម្បីសំរេចទៅលើការដាក់ទណ្ឌកម្មប្រឆាំងនឹងតួកគីចំពោះការធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពប្រទេសក្រិក និងស៊ីប ដោយក្នុងនោះ បារាំងបានប្រកាន់ជំហរបស់ខ្លួនក្នុងការគាំទ្រប្រទេសក្រិក ដើម្បីស្វែងរកការដាក់ទណ្ឌកម្មទៅលើសមាជិកណាតូមួយនេះ៕

ទិដ្ឋភាពនាវា ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ
ទិដ្ឋភាពនាវា ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ
ទិដ្ឋភាពនាវា ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ
ទិដ្ឋភាពនាវា ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ
នាវាសមយុទ្ធរបស់ក្រិក
នាវាសមយុទ្ធរបស់ក្រិក
នាវាសមយុទ្ធរបស់អេហ្ស៊ីប
នាវាសមយុទ្ធរបស់អេហ្ស៊ីប
យោធាតួកគី ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធ
យោធាតួកគី ដែលត្រូវបានគេបញ្ជូនឱ្យទៅធ្វើសមយុទ្ធ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T