សប្តាហ៍នេះ ក្រុមហ៊ុនលក់របស់របរក្នុងផ្ទះ Proctor & Gamble បានបិទគេហៈទំព័រមួយចំនួន ដូចជា Facebook និង Yahoo ដោយសារតែមាន បុគ្គលិកជាច្រើនបានចំនាយ ពេលវេលាក្នុងម៉ោងធ្វើការ ទៅប្រើប្រាស់អិនធើណិតទៅវិញ។

ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនមួយនេះបានបិទ Facebook និង Yahoo បុគ្គលិកបាននាំគ្នា ប្រើប្រាស់អិនធើណិតដើម្បី ស្តាប់ចម្រៀងនិង មើលវីដេអូទៅវិញ។ ជាហេតុបណ្តាលអោយល្បឿន អិនធើណិតនៅក្នុងក្រុមហ៊ុន មានការធ្លាក់ចុះយ៉ាងខ្លាំង។

មានការប្រជុំមួយបានលើកឡើងពី បញ្ហាទាំងនេះយកមកដោះស្រាយ ដោយម្ចាស់ក្រុមហ៊ុនបាននិយាយថា នៅថ្ងៃ អង្គារ សប្តាហ៍ក្រោយ បុគ្គលិកចំនួន ១២៩,០០០ នាក់របស់លោកនឹងមិនអាច បើកមើលវីដេអូ រឺក៏ស្តាប់ចម្រៀងតាមរយៈ អិនធើណិតបានទៀតទេ។ ហើយគាត់បានបន្ថែមទៀតថា បើសិនជាបុគ្គលិកទាំងអស់ចង់ ទាញយកវីដេអូ ឬក៏ស្តាប់ចម្រៀងនោះ សូមប្រើប្រាស់ពេលវេលា និង កុំព្យូរទ័រផ្ទាល់ខ្លួន នៅពេលទំនេរ មិនមែននៅ ម៉ោងធ្វើការដូច្នេះទេ។

នេះបានបញ្ជាក់អោយឃើញថា បញ្ហាបុគ្គលិកប្រើប្រាស់អិនធើណិតលើសកំរិត ក៏អាចជាបញ្ហាចំបងរបស់ក្រុមហ៊ុន ផងដែរ។ ចុះចំពោះប្រទេសកម្ពុជាវិញ ? តើបញ្ហានេះអាចក្លាយទៅជាបញ្ហាចំបងរបស់ក្រុមហ៊ុនបានដែររឺទេ ?

 

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]