ភ្ញឿវទេសចរណ៍មួយចំនួនមកប្រទេសកម្ពុជាដើម្បីសាកអាវុធសង្រ្គាមផ្សេងៗ។ មាន វីដេអូក្នុង យូទូប ជាច្រើនដែល បង្ហាញពីសកម្មភាពភ្ញៀវទេសចរណ៍សាកល្បងអាវុធពីកាំភ្លើងខ្លីវែងដល់គ្រាប់បែកនៅទីតាំងមួយចំនួននៃជាយក្រុងភ្នំពេញ។

ក្នុងចំណោមវីដេអូទាំងនោះមានវីដេអូមួយដែលគួរឲ្យ​ចាប់អារម្មណ៍ សូមមើលវីដេអូទីពីរខាងក្រោម។ ក្នុងវីដេអូទីពីរ ជនបរទេសក្មេងម្នាក់សាកគ្រាប់បែកដែលស្ទើរនឹងយកជីវិតជនបរទេសនោះ បណ្តាលមកពីការធ្វេសប្រហែស របូតគ្រាប់បែកពីដៃ។ ភ្ញៀវទេសចរណ៍នោះហាក់បីដូចជាភាំងនៅពេលដែលគ្រាប់បែកធ្លាក់ពីដៃ បើមិនមានការ ជួយទាញចេញពីបងប្រសម្នាក់នៅក្បែរនោះទេ ជនបរទេសនោះប្រហែលជាមិនបានមានជីវិតត្រលប់ ទៅស្រុក ខ្លួនវិញនោះទេ។

តើបងប្អូនអ្នកអានគិតយ៉ាងណាពីទេសចរណ៍បែបនេះ? តើត្រូវមានវិធានការបែបណាដើម្បីការពារសុវត្ថិភាព ភ្ញៀវទេសចរណ៍ដែលចង់សាកអាវុធផ្សេងៗ?

 

រៀបរាងដោយ Khmerload

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]