ក្រសួង​អប់រំ ​ប្រាប់​ឲ្យ​សិស្ស​ថ្នាក់​ទី​ ១២​ ផ្អាក​រៀន​ និង​ផ្អាក​ការ​បំប៉ន​ត្រៀម​ប្រឡង ​នៅ​តាម​សាលា​

//s9.kh1.co/c0/c0452048195bb343fd3d56aef46a659235eb7def.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ទាំងក្នុងសហគមន៍​ ខេត្តសៀមរាប និងក្រុងភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់​ចេញ​វិធានការ

ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ទាំងក្នុងសហគមន៍​ ខេត្តសៀមរាប និងក្រុងភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា កិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០នាក់ក្នុងរយៈពេល​ ១៥ថ្ងៃ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ

២. ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្តុំ។ សិស្សថ្នាក់ទី ១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ។ ការប្រឡងបាក់ឌុប សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាកាលបរិច្ឆេទ​ដដែល។

៣. ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ

៤. ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ រយៈពេល ១៥ថ្ងៃ។

ជាការកត់សម្គាល់ មុនមានការប្រកាសពីក្រសួងអប់រំ សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ ៣០វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងតាមតេលេក្រាម ដោយប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធផ្សាយដំណឹងលើវិធានការផ្អាករាល់ការជួបជុំដែលមានមនុស្សច្រើន រាប់ទាំងអាពាហ៍ពិពាហ៍ផង រយៈពេល ១៥ថ្ងៃជាបណ្តោះអាសន្ន ទាំងនៅភ្នំពេញ និងសៀមរាប។

នាយករដ្ឋមន្ត្រី​៖ «ហាមការជួបជុំតែម្តង! ចាប់ពីថ្ងៃទី ១ ដល់ ១៥ ឬ ១៦ធ្នូ ហាមមិនឲ្យមានការជួបជុំ ទោះការជួបជុំណាក៏ដោយ រាប់ទាំងអាពាហ៍ពិពាហ៍ដែរ ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។»

សម្តេចបន្តថា៖ «សូមអនុវត្តបន្ទាន់ចាប់ពីពេលទទួលបទបញ្ជានេះទៅ។ មនុស្សលើសពី ២០នាក់ គឺមិនត្រូវមានការជួបជុំទេ។ តែបើ ២០នាក់ចុះក្រោម គឺត្រូវមានគម្លាតឲ្យឆ្ងាយពីគ្នា។ យើងមិនហាមឃាត់រឿងចេញក្រៅផ្ទះទេ តែសូមកុំឲ្យមានការកកស្ទះ ហើយសូមកាត់បន្ថយការចេញក្រៅផ្ទះ។ បើមិនធ្វើថ្ងៃនេះទេ គឺយើងនឹងយឺតពេល»។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១នាក់៕

https://s9.kh1.co/__image/w=650,h=950,q=100/3a/3a7bd682e3b7489d648628168cb3fce81399c7e5.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T