ក្រោយរកបាន២គ្រាប់យប់មិញ គ្រូ Man UTD សរសើរ Cavani មិនដាច់ពីមាត់ថា…

//s9.kh1.co/39/3965eb3422c8e64f4823b78801da8d74b11a0f94.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយរកបាន២គ្រាប់យប់មិញ គ្រូ Man UTD សរសើរ Cavani មិនដាច់ពីមាត់ថា មានការបំលាស់ទីល្អ និងមានភាពវ័យឆ្លាត

អង់គ្លេស៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានលើកសរសើរមិនដាច់ពីមាត់ទៅកាន់ខ្សែប្រយុទ្ធ Edinson Cavani ដែលបង្ហាញទម្រង់លេងបានល្អ ក្រោយប្ដូរចូលក្នុងតង់ទី២ អាចជួយក្រុមវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton នៅទឹកដី St. Mary's Stadium កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/23/2306ed5f272d949360fbad309b13164cbbfe1131.jpg

Cavani ត្រូវបានលោក Solskjaer ប្ដូរចូលជំនួសខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នៅនាទីទី២៦ ក្រោយពី Man UTD ត្រូវបាន Southampton នាំមុខ ២-០ កាលពីតង់ទី១។ យ៉ាងណាមិញ ចាប់តាំងពីខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំប្ដួរចូល លទ្ធផលក៏ចាប់ផ្ដើមប្រែប្រួល ពោលគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Bruno Fernandes ស៊ុតបាន១គ្រាប់ មុនតែតបាន២គ្រាប់ម្នាក់ឯងនៅនាទីទី ៧៤ និង ៩០+៣។

https://s9.kh1.co/__image/w=650,h=434,q=100/55/55faae05475b067fb98941d97fc920092c95252f.png

ជាមួយគ្នានេះ ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បានបង្ហាញពីអារម្មណ៍សប្បាយចិត្តទៅលើ Cavani ថែមទាំងប្រដូចជើងស៊ុតរូបនេះ ទៅនឹងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ Man UTD លោក Andy Cole

  លោក Andy Cole
  លោក Andy Cole

គ្រូបង្វឹកសញ្ជាតិន័រវែស បានថ្លែងបា្រប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖ឮ

គាត់បានធ្វើឲ្យខ្ញុំនឹកឃើញដល់ Andy Cole ។ ការបន្លាស់ទីរបស់គាត់ក្នុងប្រអប់ គាត់ឆ្លាត និងទាន់ពេលវេលា។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវនិយាយគឺគាត់មិនបានរៀនសូត្រពីខ្ញុំ គឺខ្ញុំតែងត្រៀមរួចរាល់ជានិច្ចពេលប្រកួត ឬការចាប់ផ្ដើមតង់ទី២ ខ្ញុំតែងចងស្បែកជើងខ្ញុំរួចស្រេច ប៉ុន្តែគាត់បែរធ្វើឲ្យពួកយើង ចាំយូររឿងនេះទៅវិញ ។

   លោក Ole Gunnar Solskjaer 
  លោក Ole Gunnar Solskjaer
  លោក Ole Gunnar Solskjaer

គួររម្លឹកដែរថា ចាប់តាំងពីផ្លាស់មកទឹកដី​ Old Trafford មក Cavani បង្ហាញបាន៨ប្រកួតហើយ ក្នុងនោះគេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង៕

ប្រភពmanchestereveningnews

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T