ហានិភ័យ! ​ថៃតាមរកអ្នកពាក់ព័ន្ធជាង ២០០នាក់ ក្រោយរកឃើញករណីអ្នកលួចឆ្លងដែន៣នាក់ មានផ្ទុកកូវីដ១៩

//s9.kh1.co/ce/cead1dc55d1a7eb7810abdf3dd3affbb4a62e706.png
សង្គម

 ៣០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រទេសថៃបានតាមរកមនុស្សប្រហែល ២០០ នាក់នៅតាមខេត្តភាគខាងជើងរបស់ខ្លួន ដើម្បីបញ្ឈប់ការផ្ទុះឡើងនូវមេរោគឆ្លងនេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងដែនជនជាតិថៃខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា ៣រូប រកឃើញផ្ទុកមេរោគកូវីដ១៩

បាងកក៖  ប្រទេសថៃកំពុងតាមរកមនុស្ស​ជាង ២០០នាក់ នៅតាមខេត្តភាគខាងជើងរបស់ខ្លួន ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃមេរោគឆ្លងនេះ បន្ទាប់ពីបានរកឃើញអ្នកឆ្លងដែនជនជាតិថៃខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា ៣នាក់ មិនបានធ្វើចត្តាឡីស័ក ហើយមានផ្ទុកមេរោគកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រី ៣នាក់នោះ បានលួចឆ្លងកាត់​តំបន់ត្រួតពិនិត្យអន្តោប្រវេសន៍ ​ហើយ​ចូលមកកាន់ខេត្តឈៀងរ៉ៃ និង ឈៀ​ង​ម៉ៃ ដោយមិនបានធ្វើចត្តាឡីស័កឡើយ។

យោងតាមសម្តីអភិបាលខេត្ត លោក Prachon Pratsakul បាននិយាយថា នៅក្នុងខេត្តឈៀងរ៉ៃ និង ឈៀ​ង​ម៉ៃ មាន​មនុស្សសរុបប្រហែល ២០០នាក់ ដែលមានហានិភ័យឆ្លងជំងឺនេះ ដោយពួកគេអាចជា បុគ្គលិក និង ភ្ញៀវសណ្ឋាគារ ផ្សារទំនើប រោងភាពយន្ត ភោជនីយដ្ឋាន និងអ្នកដំណើរតាមឡាន និង តាក់ស៊ី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសថៃ​ ​មានអ្នកឆ្លងកូវីដ១៩សរុប  ៣,៩៩៨នាក់ អ្នកស្លាប់​ ៦០នាក់ ​និងអ្នកជាសះស្បើយ ៣,៨០៣នាក់៕

គ្រូពេទ្យកំពុងយកសំណាកពីប្រជាជនថៃ
គ្រូពេទ្យកំពុងយកសំណាកពីប្រជាជនថៃ
គ្រូពេទ្យកំពុងយកសំណាកពីប្រជាជនថៃ តាមរយៈច្រមុះ
គ្រូពេទ្យកំពុងយកសំណាកពីប្រជាជនថៃ តាមរយៈច្រមុះ
គ្រូពេទ្យកំពុងស្វះស្វែងយកសំណាកពីប្រជាជនថៃ
គ្រូពេទ្យកំពុងស្វះស្វែងយកសំណាកពីប្រជាជនថៃ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T