កាន់តែល្អឡើងៗហើយ! Lewandowski ស៊ុតបញ្ចូលទីគ្រាប់ទី១២ នៅ Bundesliga រដូវកាលនេះ នាំជោគជ័យឲ្យ Bayern

//s9.kh1.co/1c/1c6e06d279a93137cb3efd2c856218a4761d9f69.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Robert Lewandowski​​​ ដែលកំពុងឡើងជើងបន្តរកគ្រាប់បាល់ទី១២របស់គេក្នុងក្របខណ្ឌ Bundesliga ក្នុងជំនួប Bayern Munich ទល់នឹង Stuttgart

អាល្លឺម៉ង់៖ លោកគ្រូបង្វឹក Hansi Flick ញញឹមរីកមុខឡើងវិញពេល ក្លិប Bayern Munich បន្តរកបាន៣ពិន្ទុ និងឡើងទៅឈរលើកំពូលតារាងនាក្របខណ្ឌ Bundesliga បន្ទាប់ពីឈ្នះ Stuttgart ក្នុងលទ្ធផល ១ ទល់នឹង៣ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bayern  Munich ក្នុងជំនួបជាមួយ Stuttgart 
កីឡាករ Bayern  Munich ក្នុងជំនួបជាមួយ Stuttgart 

ក្នុងការប្រកួតនេះ កីឡាករ Tanguy Coulibaly ជាអ្នករកគ្រាប់បើកឆាក ឲ្យក្រុម Stuttgart នាំមុខមុន នៅនាទីទី២០ មុនពេលខ្សែបម្រើ Kingsley Coman រកគ្រាប់តាមស្មើឲ្យ Bayern Munich នៅនាទីទី៣៨ ខណៈគ្រាប់ទី២ រកបានដោយ Robert Lewandowski ដែលបានបង្ហាញសមត្ថភាពដ៏ពូកែរបស់គេ តាមរយៈការស៊ុតបញ្ចូលទីមួយជើងស្ដាំនៅនាទីទី ៤៥+១ ដែលធ្វើឲ្យ Bayern Munich កាន់តែមានសង្ឃឹមឈ្នះខណៈដែល Stuttgart ចាប់ផ្ដើមមានសំពាធ។

ខ្សែប្រយុទ្ធ Robert Lewandowski 
ខ្សែប្រយុទ្ធ Robert Lewandowski 

ដោយឡែក Douglas Costa ដែលខ្ចីជើងពីក្លិបសេះបង្កង់ Juventus បានស៊ុតបិទឆាកនៅនាទីទី ៨៧ ជួយឲ្យ Bayern ឈ្នះ Stuttgart ក្នុងលទ្ធផល ១ ទល់នឹង ៣។

កីឡាករ Douglas Costa និង​  Leon Goretzka 
កីឡាករ Douglas Costa និង​  Leon Goretzka 

ដោយហេតុនេះហើយទើបក្លិបយក្សមកពីអាល្លឺម៉ង់ដែលទើបតែលើកពានបីធំៗគឺពានរង្វាន់ UCL , Bundesliga និង DFB-Pokal នេះរកបាន ២ ពិន្ទុនៅពីលើក្លិប RB Leipzig ដែលឈរនៅលេខ២ និង ក្លិប Borussia Dortmund ឈរនៅលេខ៣។

Bayern Munich លើកពាន UCL
Bayern Munich លើកពាន UCL

ជារឿយៗ Robert Lewandowski តែងតែត្រូវគេលើកយកមកនិយាយពេលនឹកដល់កីឡាកររបស់ Bayern Munich ព្រោះខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អល្អះតាំងពីរដូវកាលមុនដែលគេបានជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនបំផុត។

ការរកគ្រាប់បាល់របស់ Lewandowski ទល់នឹងក្លិប Stuttgart នេះរាប់ថាជាគ្រាប់បាល់ទី១២របស់គេក្នុងការបង្ហាញខ្លួនសរុបទាំងអស់៨ប្រកួតនាក្របខណ្ឌ Bundesliga នៅរដូវកាលនេះ និងក្លាយជាគ្រាប់បាល់ទី១៧ ក្នុងការបង្ហាញខ្លួនសរុបទាំងអស់១៨ប្រកួតបើបូកទៅនឹងការបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ូឡូញនៅរដូវកាល ២០២០ - ២០២១នេះ។

កីឡាករ Robert Lewandowski ​ ជាមួយពាន UCL
កីឡាករ Robert Lewandowski ​ ជាមួយពាន UCL

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបានរកគ្រាប់បាល់ទី៧១របស់គេក្នុងក្របខណ្ឌ Champions League ហើយបានក្លាយទៅជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ ក្នុងប្រវត្តិសាស្ត្រ ខណៈកីឡាករឈរនៅរៀងលេខ១គឺ Cristiano Ronaldo ដោយរកគ្រាប់បាល់បាន ១២៨ គ្រាប់ ខណៈដែលកីឡាករឈរនៅលេខរៀងទី២ គឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលរកបាន ១១៤ គ្រាប់។

Cristiano Ronaldo , Robert Lewandowski  និង Lionel Messi 
Cristiano Ronaldo , Robert Lewandowski  និង Lionel Messi 

គួរបញ្ជាក់ផងដែរថា Bayern Munich នឹងធ្វើដំណើរទៅកីឡដ្ឋាន Wanda Metropolitano ក្នុងជំនួបជាមួយក្លិប Atletico Madrid នាយប់ថ្ងៃអង្គារ៍ឈានចូលថ្ងៃពុធ៕

ប្រភព.bbc

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T