មួយគ្រាប់យប់មិញធ្វើឲ្យ Bruno តាមទាន់កំណត់ត្រាមួយរបស់់ Zlatan, Van Nistelrooy និង Van Persie

//s9.kh1.co/23/23d1bd34c642198e5650d6bf861d019d70fd2fbc.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មួយគ្រាប់យប់មិញធ្វើឲ្យ Bruno Fernandes ក្លាយជាកីឡាករទីបួនរបស់ Manchester United ដែលរកគ្រាប់បានក្រៅដី៥ប្រកួតជាប់ៗគ្នានៅ Premier League

អង់គ្លេស៖ នៅក្នុងការប្រកួតសប្តាហ៍ទី១០នៃក្របខ័ណ្ឌ Premier League យប់មិញនេះ ក្លិបបិសាចក្រហម Manchester United បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានវាយបកយកឈ្នះក្លិប Southampton ក្រៅដីដោយលទ្ធផល២ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Man UTD<br>
ក្រុមកីឡាកររបស់ក្លិប Man UTD

ជាក់ស្តែងក្លិប Southampton មានឱកាសនាំមុខមុនដល់ទៅ២គ្រាប់នៅក្នុងតង់ទីមួយ ប៉ុន្តែចូលដល់តង់ទី២ Man UTD ក៏អាចរកបាន៣គ្រាប់មកវិញ ដោយកីឡាករ Bruno Fernandes មួយគ្រាប់ និង Edinson Cavani ២គ្រាប់ម្នាក់ឯង។​


កីឡាករ Bruno Fernandes និង Edinson Cavani
កីឡាករ Bruno Fernandes និង Edinson Cavani

ដោយឡែកមួយគ្រាប់យប់មិញនេះធ្វើឲ្យ Bruno Fernandes តាមទាន់កំណត់ត្រាមួយរបស់់សិស្សច្បង Ruud van Nistelrooy, Robin van Persie និង Zlatan Ibrahimovic ពោលក្លាយជាកីឡាកររបស់ Man UTD ទីបួន ដែលអាចរកគ្រាប់បាននៅក្រៅដី៥ប្រកួតជាប់ៗគ្នានៅ Premier League ៕

ការស៊ុតរបស់កីឡាករ Bruno Fernandes
ការស៊ុតរបស់កីឡាករ Bruno Fernandes

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T