ដំណឹងល្អសម្រាប់ជនជាតិកូរ៉េខាងត្បូង! រដ្ឋាភិបាលកូរ៉េគ្រោងនឹងបញ្ជាទិញវ៉ាក់សាំងរាប់លានដូសបន្ថែម​ ខណៈដែលករណីឆ្លងវីរុសកូរ៉ណាកើនឡើងជាគំហុក

//s9.kh1.co/8f/8ffd95f64d86f1b79e0df88a14ccf44b1efc9889.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រជាជនកូរ៉េខាងត្បូងចំនួន ៤៤​ លាននាក់ ត្រូវបានរំពឹងថានឹងទទួលបានវ៉ាក់សាំងការពារកូវីដនៅឆ្នាំក្រោយនេះ

សេអ៊ូល៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវប្រមូលទិញនូវវ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រជាជនចំនួនរាប់លានដូសបន្ថែមទៅលើផែនការចាស់ ក្នុងការទិញវ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីចំនួនអ្នកឆ្លង​មានការកើនឡើងជាគំហុក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​សូមជម្រាបថា រដ្ឋាភិបាលមានគម្រោងរួចមកហើយ ក្នុងការធានាផ្តល់វ៉ាក់សាំងដល់ប្រជាជនចំនួន ៣០លាននាក់ ឬប្រហែល ៦០ ភាគរយនៃចំនួនប្រជាជនសរុប។ ប៉ុន្តែសមាជិកសភានៃគណបក្សប្រជាធិបតេយ្យបាននិយាយថា ពួកគេនឹងផ្តល់មូលនិធិបន្ថែមចំនួន ១.៣ ពាន់ពាន់លានវ៉ុន (១.២ ពាន់លានដុល្លារ)  សម្រាប់ផ្តល់ឱ្យមនុស្សយ៉ាងតិចក៏ ១១ លាននាក់បន្ថែមទៀតដែរ​ ក្នុងការទទួលបានវ៉ាក់សាំងការពារនៅឆ្នាំក្រោយនេះ។

អាជ្ញាធរកូរ៉េបាននិយាយថា ពួកគេមិនប្រញាប់ប្រញាល់ក្នុងការទិញវ៉ាក់សាំងភ្លាមៗនោះទេ ពីព្រោះកូរ៉េមានសមត្ថភាពអាចរក្សាអត្រាឆ្លងក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ហើយខ្លួននឹងរងចាំមើល ថាតើវ៉ាក់សាំងណាដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស​កូរ៉ូណា ឬកូវីដ១៩នេះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញ កូរ៉េមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៣៨ ករណី ដែលសរុបទាំងអស់កើនឡើងដល់ ៣៤,២២ ករណី និងស្លាប់ជាង ៥២៦ ​ករណី៕

https://s9.kh1.co/__image/w=650,h=434,q=100/52/520d15cde1199300145e7dcbd8234657b345c1fc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/42/42b227d4a930431412ce9702878f441031118549.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/c5/c59abcf6ed3ff3b4fc32428f4a63c84e03eb081f.jpg
https://s9.kh1.co/__image/w=650,h=442,q=100/de/de05b062a1a481a00cdae035dd00b9e39f51715f.webp
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T