ស៊យជាន់ស៊យ! ខ្សែប្រយុទ្ធ Real Madrid ម្នាក់នេះបន្តរងរបួសម្ដងទៀតស្របពេលក្លិបចាញ់ Alaves យ៉ាងក្រពុលមុខ

//s9.kh1.co/7a/7a61a01860ced9560db7b65866720829f0d50b0e.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Eden Hazard បន្តជួបសំណាងអាក្រក់ផ្ទួនៗពេលរូបគេត្រូវបញ្ជូនចេញពីទីលានដោយសាររងរបួសក្នុងជំនួបជាមួយក្លិប Alaves

អេស្ប៉ាញ៖ Eden Hazard ខ្សែប្រយុទ្ធរបស់ក្លិបអធិរាជស Real Madrid បន្តរបួសទៀតក្នុងការប្រកួតទល់នឹង Alaves កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្ស សប្ដាហ៍មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

កីឡាករផ្លាស់មកពីក្លិបតោខៀវ Chelsea ម្នាក់នេះជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Zinedine Zidane ក្នុងការប្រកួតទល់នឹងក្លិប Alaves នៃក្របខណ្ឌ La liga នៅឯទឹកដីកីឡដ្ឋាន Estadio Alfredo Di Stefano ប៉ុន្តែរូបគេលេងមិនទាន់បាន ៣០នាទីស្រួលបួលផង ក៏ត្រូវប្ដូរចេញ ដោយលោកគ្រូបានដាក់ Rodrygo ចូលមកជំនួស ដោយសារតែ Hazard បានរងរបួស។

Hazard ​​ ក្នុងជំនួបទល់នឹង Alaves
Hazard ​​ ក្នុងជំនួបទល់នឹង Alaves

បន្ទាប់ពីការប្រកួតចប់ក្រោមលទ្ធផលនឹកស្មានមិនដល់នោះគឺ ក្លិបអធិរាជស Real Madrid ចាញ់ Alaves ១ ទល់នឹង ២ លោកគ្រូ Zidane បានថ្លែងក្នុងសន្និសីទកាសែតទាក់ទិននឹងរបួសរបស់ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក រូបនេះថា៖

ខ្ញុំគិតនិងសង្ឃឹមថាការរងរបួសរបស់ Hazard នឹងមិនមានអីធ្ងន់ធ្ងរ...

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zidane
លោកគ្រូបង្វឹក Zidane

គួរបញ្ជាក់ផងដែរថា កីឡាករស្នងអាវលេខ៧នៅ Real Madrid ពី CR7 ម្នាក់នេះទើបតែបានបង្ហាញខ្លួនបីប្រកួតក្នុងក្របខណ្ឌ La Liga នៅរដូវកាលនេះតែប៉ុណ្ណោះ បន្ទាប់ពីរូបគេមានបញ្ហាទាក់ទងនឹងរបួសសាច់ដុំកាលពីដើមរដូវកាល។

ក្នុងរដូវកាល ២០២០-២០២១ នេះ Hazard បានពាក់អាវក្លិបអធិរាជសប្រកួតលើទីលានលើកដំបូងបង្អស់ពេលលោកគ្រូបង្វឹក Zindane ប្ដូររូបគេចូលក្នុងជំនួបក្លិប Real Madrid ទល់នឹងក្លិបមកពីអាល្លឺម៉ង់ Borussia Monchengladbach នៅចុងខែតុលា។បន្ទាប់ពីនោះ Hazard ក៏បានជាប់ក្នុងជម្រើស១១នាក់ដំបូង ពេល Madrid ប្រកួតទល់នឹង Huesca ហើយរូបគេថែមទាំងបានស៊ុតទម្លុះសំណាញ់ទីបាន១គ្រាប់ សរុបលទ្ធផលគឺ Real Madrid លត់ Huesca ៤ ទល់នឹង ១។

Eden Hazard  ត្រូវបញ្ជូនចេញពីទីលាន
Eden Hazard  ត្រូវបញ្ជូនចេញពីទីលាន

ប៉ុន្តែមិនទាន់បានប៉ុន្មានផង Hazard បែរជាជួបរឿងអកុសលមួយទៀតគឺរូបគេត្រូវបានរកឃើញថាផ្ទុកមេរោគ កូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កវិញម្ដង។

ក្រោយពីនោះ ខ្សែប្រយុទ្ធម្នាក់នេះបានចូលលេងម្ដងទៀតកាលពីសប្តាហ៍មុនទល់នឹង Villarreal ក្នុងលទ្ធផល ១-១។ បន្ទាប់មក Hazard បានជួយក្រុម Real Madrid បន្តឈ្នះក្នុងលទ្ធផល ២-០ ទល់នឹងក្លិបអ៊ីតាលី Inter Milan ក្នុងក្របខណ្ឌ Champions League នៅពាក់កណ្ដាលសប្តាហ៍កន្លងទៅ ដោយរូបគេបានស៊ុតបញ្ចូលទីនៅនាទីទី៧។

លោកគ្រូបង្វឹក Zidane និង Eden Hazard
លោកគ្រូបង្វឹក Zidane និង Eden Hazard

យ៉ាងណាមិញ Real Madrid បានចាញ់ Alaves កាលពីយប់ថ្ងៃសៅរ៍ឈានដល់ថ្ងៃអាទិត្យដោយនឹកស្មានមិនដល់ ដោយ ខ្សែប្រយុទ្ធ Lucas Perez បើកឆាកស៊ុតប៉េណាល់ទី។ Hazard មានឱកាសបានស៊ុតបញ្ចូលទីនៅពាក់កណ្ដាលតង់ទី១ដែរ ប៉ុន្តែសំណាងអាក្រក់ អ្នកចាំទី Pacheco ចាប់បាល់បាន។មិនយូរប៉ុន្មាន រូបគេត្រូវបញ្ជូនចេញពីទីលានម្ដងទៀតពេលទទួលការរងរបួស។លទ្ធផលចាញ់យ៉ាងអាម៉ាស់ទល់នឹង Alaves នេះក៏បានធ្វើឲ្យ លោកគ្រូបង្វឹក Zinedine Zindane ឆ្លៀតនិយាយថា៖

ខ្ញុំមិនមានអីត្រូវពន្យល់ទៀតទេ...វាជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់បំផុត

លោកគ្រូបង្វឹក Zinedine Zidane
កីឡាករ Real  Madrid 
កីឡាករ Real  Madrid 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T