សម្ដេច​ ហ៊ុន សែន ប្រកាសផ្អាក​ការជួបជុំលើសពី២០នាក់ បូករួមទាំងពិធីរៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​ភ្នំពេញ​ និង​សៀមរាប​

//s9.kh1.co/6d/6df30a9bb4b4b2514977067f0145056158061cd8.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកការជួបជុំលើសពី២០នាក់ មានទាំងកម្មវិធីអាពាហ៍ពិពិពាហ៍ជាដើម ចំនួន១៥ថ្ងៃ។

ភ្នំពេញ៖ នាមុននេះបន្តិច ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្ដេច ហ៊ុន សែន បានសម្រេចផ្អាកការជួបជុំលើសពី២០នាក់ បូករួមអាពាហ៍ពិពាហ៍ បុណ្យទាន ឬការប្រជុំខ្នាតធំរយៈពេល១៥ថ្ងៃ នៅ​ភ្នំពេញ​និង​សៀមរាប គិតចាប់ពី ១ ធ្នូ តទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈសារសម្លេងរបស់ សម្ដេច ហ៊ុន សែន បានទម្លាយមុននេះ បន្តិចថា ផ្អាកការជួបជុំនានា ក្នុងរយៈពេល១៥ថ្ងៃ ហើយសម្ដេចក៏បាន សុំខន្តីអភ័យទោសរាល់ម្ចាស់ពិធីអាពាហ៍ពិពាហ៍ សុំមេត្តាយោគយល់ នឹងត្រូវផ្អាកទាំងស្រុង។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានសុំអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប គួរតែព្យាយាមនៅដាច់ដោយឡែក និងរក្សាគម្លាតពីគ្នាជាដើម ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន
រូបតំណាង
រូបតំណាង

https://fb.watch/24lIJfbthS/

Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T