លោក ស៊ី ជីងពីង ប្តេជ្ញា​ប្រែក្លាយ​ចិនទៅជាមហាអំណាចបច្ចេកវិទ្យា ដោយមិនពឹងផ្អែកលើប្រទេសលោកខាងលិចទៀតឡើយ

//s9.kh1.co/14/1478f078c8d918929f878de8315dc6f714b893b0.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ប្រទេស​ចិន​បាន​បោះ​ជំហានក្នុងការងាកចេញ​ពី​ការពឹងអាស្រ័យ​លើ​បច្ចេកវិទ្យា​របស់​ប្រទេស​លោកខាងលិច

ចិន៖ ប្រទេសចិន បានប្តេជ្ញាប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិតរបស់ខ្លួន និងផ្តល់ការគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដោយខ្លួនឯងក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅក្នុងសម័យប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៩ កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអភិវឌ្ឍន៍យុទ្ធសាស្រ្តបច្ចេកវិទ្យាថ្មីរបស់ប្រទេសនេះ នឹងត្រូវបានគេដាក់ឱ្យដំណើរការនៅតាមតំបន់បង្គោលព្រំដែន ក៏ដូចជាតំបន់ដែលមានតម្រូវការ និងផលប្រយោជន៍ខ្ពស់ដល់មនុស្សជាតិ។

គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់របស់គណបក្សចិនទៅលើខ្លឹមសារនៃផែនការ ៥ឆ្នាំ លើកទី១៤ របស់ខ្លួនសម្រាប់ឆ្នាំ ២០២១-២០២៥ ខាងមុខ ដែលវាជាផែនការមួយក្នុងចំណោមគោលនយោបាយសំខាន់ៗ ដែលកំណត់គោលដៅរយៈពេលមធ្យម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ប្រធានាធិបតីចិន លោក ស៊ី ជីងពីង ក្នុងនាមជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក៏បានធ្វើសុន្ទរកថាដ៏សំខាន់មួយនៅក្នុងសម័យប្រជុំនេះ ដោយលោកបានលើកឡើងពីសារៈសំខាន់នៃការពន្លឿននវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអាទិ៍ ដើម្បីជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែប្រសើរឡើង និងត្រៀមខ្លួនជាមហាអំណាចដ៏ធំជាងគេក្នុងវិស័យវិទ្យាសាស្ត និងបច្ចេកវិទ្យាក្នុងឆាកអន្តរជាតិនាពេលខាងមុខ៕

ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដែល​ចិន​ទើបផលិត​បាន​ជាលើកទី​១ ដោយខ្លួនឯង
ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ ដែល​ចិន​ទើបផលិត​បាន​ជាលើកទី​១ ដោយខ្លួនឯង
ប្រព័ន្ធ 5G នាំមុខរបស់ចិន
ប្រព័ន្ធ 5G នាំមុខរបស់ចិន
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T