គ្រូពេទ្យម្នាក់បានលើកឡើងដូច្នេះ បន្ទាប់ពីមានការសង្ស័យថារូបគេជាអ្នកធ្វើឲ្យវីរបុរសអាហ្សង់ទីនលោក Maradona ស្លាប់

//s9.kh1.co/63/63a111823f90ab14d392bf9cf350cbd4e8440f78.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

លោកដុកទ័រ Leopoldo Luque បានថ្លែងថាក្រុមគ្រូពេទ្យមិនបានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់វីរបុរសអាហ្សង់ទីន Diego Maradona នោះឡើយ

អាហ្សង់ទីន៖ ក្រុមប៉ូលិសនៅរដ្ឋធានី Buenos Aires កំពុងដុតដៃដុតជើងបើកការស៉ើបអង្កេតលើដំណាក់កាលនៃការព្យាបាលចំនួនមួយសប្តាហ៍កន្លងមករបស់វីរបុរសបាល់ទាត់ Diego Armando Maradona ដែលរូបលោកបានទទួលមរណភាពនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្នុងវ័យ៦០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីរបុរស Diego Maradona
វីរបុរស Diego Maradona

លោកដុកទ័រប្រចាំខ្លួនរបស់លោក Maradona នៅតែនិយាយដដែលៗថាលោក "មិនបានជាប់ពាក់ព័ន្ធ" នឹងការស្លាប់របស់អតីតខ្សែប្រយុទ្ធជួយអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ រូបនេះនោះទេ។

ប៉ូលិសប្រចាំទីក្រុង Buenos Aires បានទៅកាន់ផ្ទះនិងគ្លីនិកឯកជនរបស់លោក Leopoldo Luque ដែលត្រូវបានគេស្គាល់ថាជាដុកទ័រប្រចាំខ្លួនរបស់លោក Maradona ដើម្បីប្រមូលភ័ស្តុតាង ក្រោយពេលលោកព្រះរាជអាជ្ញាបានអនុម័តបើកការស៉ើបអង្កេត ជុំវិញបញ្ហាការនៃការស្លាប់ របស់លោក Maradona។

ប៉ូលិសទៅឆែកឆេរគ្លីនិករបស់ដុកទ័រ Luque
ប៉ូលិសទៅឆែកឆេរគ្លីនិករបស់ដុកទ័រ Luque

គួរម្លឹកផងដែរថា វីរបុរសបាល់ទាត់វ័យ៦០ឆ្នាំរូបនេះបានស្លាប់ដោយសារអាការគាំងបេះដូងនៅផ្ទះរបស់លោកនាសប្តាហ៍មុននេះ បន្ទាប់ពីវះកាត់ព្យាបាលហូរឈាមខួរក្បាលជោគជ័យ បាន២សប្ដាហ៍។

លោក Maradona ​​​លើកពាន World Cup ឆ្នាំ​១៩៨៦
លោក Maradona ​​​លើកពាន World Cup ឆ្នាំ​១៩៨៦

លោកដុកទ័រ Luque បានប្រាប់សារព័ត៌មាននៅថ្ងៃអាទិត្យថាលោកមានការទទួលស្គាល់ត្រឹមត្រូវពីសំណាក់ សមាគមន៍ដុកទ័រវះកាត់ផ្នែកខួរក្បាលនៅប្រទេសអាហ្សង់ទីន។ លោកក៏បានប្រាប់សេចក្ដីលម្អិត ពាក់ព័ន្ធនឹងភាពប្រថុយប្រថាននៃការវះកាត់នេះដល់លោក Maradona ដែលចូលចិត្តផឹកគ្រឿងស្រវឹងនិងត្រូវប្រើប្រាស់ថ្នាំច្រើនយ៉ាង ផងដែរ ហើយលោក Maradona ផ្ទាល់ក៏បានព្រមព្រៀងធ្វើការវះកាត់នេះ។

ពួកយើងទាំងអស់គ្នាតែងតែដឹងគុណចំពោះលោក Diego មិនថាក្រុមគ្រូពេទ្យ ខ្លួនខ្ញុំ ឬសូម្បីគ្រួសាររបស់លោក...បើគ្មានគាត់ទេ ពួកយើងក៏គ្មានអ្វីៗគ្រប់យ៉ាងដែរ...ពួកយើងបានពិនិត្យមើលនិងចេញវេជ្ជបញ្ជាកំណត់បរិមាណថ្នាំដែលលោកត្រូវលេប និងប្រាប់ឲ្យលោកពិសាសុរាឲ្យមានកម្រិត។គ្រប់យ៉ាងកើតឡើងដោយសារការសម្រេចចិត្តរបស់ Diego សូម្បីតែការសម្រាកព្យាបាលនៅមន្ទីរពេទ្យ...នៅពេលយើងវះកាត់អ្នកជម្ងឺ គឺគ្រប់យ៉ាងអាស្រ័យលើស្ថានភាពអ្នកជម្ងឺ វាមិនមែនជាកំហុសរបស់ក្រុមគ្រូពេទ្យនោះទេ...Diego មានបញ្ហាទាក់ទងនឹងបេះដូងរបស់គាត់ ដូច្នេះហើយគ្រប់យ៉ាងអាចកើតឡើងបានទាំងអស់ ពួកយើងគ្រាន់តែជួយទប់ស្កាត់ឲ្យមានឱកាសឈឺតិចបំផុតប៉ុណ្ណោះ ប៉ុន្តែពួកយើងមិនអាចព្យាបាលវាជាដាច់ទាំងស្រុងទេ...ខ្ញុំមានភ័ស្តុតាងលិខិតចុះហត្ថលេខាច្បាស់លាស់ពី សមាគមន៍ដុកទ័រវះកាត់ផ្នែកខួរក្បាលនៃប្រទេសអាហ្សង់ទីនថា Diego នឹងត្រូវឆ្លងកាត់ការវះកាត់...គ្រូពេទ្យប្រាំមួយរូបផ្សេងទៀតបានពិនិត្យអាការៈរបស់គាត់ ការស្លាប់របស់គាត់មិនពាក់ព័ន្ធនឹងការវះកាត់ទេ។

ដុកទ័រ Leopoldo Luque
ដុកទ័រ Leopoldo Luque និងលោក​ Maradona
ដុកទ័រ Leopoldo Luque និងលោក​ Maradona

លោកក៏បានបន្តទៀតដែរថា៖

គាត់បានចាកចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះបន្ទាប់ពីវះកាត់រួច ពួកយើងចង់ឲ្យគាត់ស្នាក់នៅមន្ទីរពេទ្យទាល់តែអាការៈជម្ងឺប្រសើរឡើងវិញតែគាត់មិនចង់ទេ ពួកយើងក៏បញ្ជូនគិលានុបដ្ឋាយិកាឲ្យចាំមើលថែគាត់ ប៉ុន្តែគាត់នៅតែចង់ត្រឡប់ទៅផ្ទះ... ពួកយើងព្យាយាមឲ្យគាត់ស្នាក់នៅគ្លីនិកប៉ុន្តែវាមិនដូចនៅមន្ទីរពេទ្យទេទើបខ្ញុំបានពន្យាពេលចេញពីមន្ទីរពេទ្យរបស់គាត់ឲ្យកាន់តែយូរតាមដែលខ្ញុំអាចធ្វើបាន ខ្ញុំបានព្យាបាលគាត់អស់ពីសមត្ថភាពហើយ ខ្ញុំមានមោទកភាពលើអ្វីដែលខ្ញុំបានធ្វើហើយខ្ញុំគ្មានអីត្រូវលាក់បាំងទេ។

ដុកទ័រ Leopoldo Luque

មរណភាពរបស់វីរបុរសអាហ្សង់ទីន Diego Maradona បានធ្វើឲ្យពិភពលោកទាំងមូលមានការតក់ស្លុតនិងភ្ញាក់ផ្អើល។កីឡាករបាល់ទាត់និងបុគ្គលល្បីល្បាញមកពីជុំវិញពិភពលោកនាំគ្នាកាន់ទុក្ខនិងសោកស្តាយចំពោះការបាត់បង់វីរកីឡាករឆ្នើមដែលប្រៀបដូចអត្តសញ្ញាណនៃបាល់ទាត់។

សពរបស់វីរបុរស Diego 
សពរបស់វីរបុរស Diego 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T