Liverpool គ្រោងចូលប្រជែងជាមួយ R. Madrid តាមប្រមាញ់ យកតារាឆ្នើមនៅ Serie A រូបនេះ

//s9.kh1.co/71/7129cd36c8a796a9e9632c38f61b9fe0279839ac.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

Liverpool គ្រោងចូលប្រជែងជាមួយ Real Madrid តាមប្រមាញ់យកខ្សែបម្រើ Sergej Milinkovic-Savic ពី Lazio

បរទេស៖ បើយោងតាមទស្សនារដ្ដី Don Balon របស់អេស៉្បាញបានឲ្យដឹងថាក្លិបហង្សក្រហម Liverpool កំពុងមានគម្រោងចូលប្រជែងជាមួយ Real Madrid ក្នុងការផ្ទេរយកខ្សែបម្រើវ័យ២៥ឆ្នាំ Sergej Milinkovic-Savic ពីក្លិប Lazio របស់អ៊ីតាលីនៅដើមឆ្នាំ២០២១ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergej Milinkovic-Savic
Sergej Milinkovic-Savic

ជាក់ស្តែងមូលហេតុដែលលោកគ្រូបង្វឹក Jurgen Klopp ចង់បានរូបគេមកលេងនៅទឹកដី Anfield នោះគឺ ដោយសារតែខ្សែបម្រើជួរមុខ James Milner មានវ័យកាន់តែជ្រេទៅហើយ រីឯកីឡាករ​ Georginio Wijnaldum ក៏ជិតអស់កុងត្រាជាមួយក្លិបនៅ Premier League មួយនេះផងដែរ។ យ៉ាងណាមិញបើតាមគេហទំព័រ Transfermarkt ក្លិប Lazio អាចនឹងទាមទារតម្លៃខ្លួន Savic ប្រមាណ៦៥លានអឺរ៉ូ (ឬ៧៨លានដុល្លារ)។

James Milner
James Milner
Georginio Wijnaldum
Georginio Wijnaldum

ដោយឡែកក្រៅពី Liverpool នៅមានក្លិបលោក Zinedine Zidane មួយទៀតដែលកំពុងចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុមដែរនោះ ពោលក្លិបយក្សអេស៉្បាញមួយនេះចង់យករូបគេមកស្នងតំណែងខ្សែបម្រើជើងចាស់ Luka Modric

Sergej Milinkovic-Savic
Sergej Milinkovic-Savic

ប្រភពcaughtoffside

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T