បាតុភូតចន្ទ្រគ្រាសមួយ នឹងកើតឡើងនៅថ្ងៃនេះ

//s9.kh1.co/b1/b128bdceb7f5a353d973b625f230946285c8bce1.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ព្រះចន្ទនៅតែបញ្ចេញពន្លឺធម្មតា ប៉ុន្តែមានភាពស្រអាប់ជាងមុន

បរទេស៖ នៅពេលដែលភពផែនដីបាំងពន្លឺព្រះអាទិត្យ ហើយស្រមោលរបស់ផែនដីជះមកកាន់តំបន់លើឋានព្រះចន្ទ នោះគេហៅថាចន្ទ្រគ្រាស។ ថ្វីត្បិតតែនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ មានបាតុភូតចន្ទ្រគ្រាសក៏ពិតមែនក្ដី ក៏វាមិនមែនជាព្រឹត្តិការណ៍សម្រាប់ប្រទេសកម្ពុជានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ចន្ទ្រគ្រាសប្រភេទនេះត្រូវបានគេហៅថា penumbral lunar eclipse ហើយវាជាប្រភេទដែលគេពិបាកនឹងមើលដឹងថា ព្រឹត្តិការណ៍ចន្ទ្រគ្រាសកំពុងកើតឡើង។ យ៉ាងណាក៏ដោយ ចន្ទ្រគ្រាសមួយនេះក៏មិនបានឆ្លងកាត់ប្រទេសកម្ពុជាពេញលេញដែរ តែបើឆ្លងកាត់ក៏នៅតែពិបាកនឹងពិនិត្យមើលផងដែរ។

ចន្ទ្រគ្រាស penumbral lunar eclipse
ចន្ទ្រគ្រាស penumbral lunar eclipse

នៅថ្ងៃនេះដែរ វានឹងឆ្លងកាត់នៅក្នុងតំបន់ប្រទេសមួយចំនួនដូចជា អឺរ៉ុប អាស៊ី អូស្ត្រាលី អាមេរិកខាងជើង អាមេរិកខាងត្បូង តំបន់ប៉ាស៊ីហ្វិក អាត្លង់ទិក និងអាកទិក។ ចន្ទ្រគ្រាសមួយនេះនឹងចាប់ផ្ដើម នៅវេលាម៉ោង២:៣២រសៀល ហើយស្ថិតនៅអតិបរិមានៅម៉ោង៤:៤២ល្ងាច និងបញ្ចប់ទាំងស្រុងនៅម៉ោង៦:៥៣ល្ងាច។

សរុបមក ប្រទេសដែលស្ថិតនៅក្នុងព្រឹត្តិការណ៍នេះ នឹងមើលឃើញព្រះចន្ទនៅតែបញ្ចេញពន្លឺធម្មតា ប៉ុន្តែមានភាពស្រអាប់ជាងមុន ក៏ព្រោះមានត្រឹមតែស្រមោលខាងក្រៅរបស់ផែនដីបានជះទៅឋានព្រះចន្ទប៉ុណ្ណោះ។ ចន្ទ្រគ្រាសមួយនេះមានរយៈពេល៤ម៉ោងនិង២១នាទី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T