ចម្លែកមែន! ទេពច្យុត ភ្លឺដូចព្រះច័ន្ទពេញវង់ ប្រទះឃើញហោះពីលើផ្ទៃមេឃប្រទេសជប៉ុន (មានវីដេអូ)

//s9.kh1.co/8f/8fceba422c2a4413fd6338657cc19b65317ede12.png
សង្គម

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកប្រើ​ប្រាស់បណ្តាញ​សង្គមជាច្រើនមានការភ្ញាក់ផ្អើល​ ក្រោយខ្សែវីដេអូមួយដែលគេចែករំលែក​ បានបង្ហាញឱ្យឃើញទេពច្យុតដែលមានពន្លឺភ្លឺខ្លាំង ​ហោះពីលើមេឃ​ក្នុងប្រទេសជប៉ុន

អូសាកា៖  អ្នកប្រើ​ប្រាស់បណ្តាញ​សង្គមជាច្រើនមានការភ្ញាក់ផ្អើល​ ក្រោយខ្សែវីដេអូមួយដែលគេចែករំលែក​ បានបង្ហាញឱ្យឃើញទេពច្យុតដែលមានពន្លឺភ្លឺខ្លាំង ​ហោះពីលើផ្ទៃមេឃ​ក្នុងប្រទេសជប៉ុន កាលពីព្រឹកព្រលឹម​ ថ្ងៃទី ២៩ ខែវិច្ឆកា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទេពច្យុតនេះ ត្រូវបានគេ​ស្គាល់ថា ជាប្រភេទ Bolide ដែលជាធម្មតាពន្លឺរបស់វា ភ្លឺប្រហែលនឹងព្រះចន្ទពេញវង់។ បុរស​វ័យជាង ២០ឆ្នាំម្នាក់ ដែល​រស់នៅ​ទីក្រុង Gifu បាន​ថត​ជាប់ទេពច្យុតនេះ នៅពេលវា​ហោះ​បញ្ចេញពន្លឺលើផ្ទៃមេឃ​ នៅម៉ោងប្រហែល​ ១:៣៥ នាទីព្រឹក។

លោក Takeshi Inoue មកពីសារមន្ទីរវិទ្យាសាស្ត្រ Akashi Municipal Planetarium ក្នុងខេត្ត Hyogo បាន​លើកឡើងថា ទេពច្យុតដែលមានពន្លឺភ្លឺជាងភពសុក្រ ជាទូទៅត្រូវបានគេស្គាល់ថា ជាប្រភេទ ទេពច្យុត Bolide ។ ប៉ុន្តែវាកម្រនឹងមានពន្លឺភ្លឺបែបនេះណាស់។

គួរជម្រាបថា កាលពីខែកក្កដា ទេពច្យុតដែលមានពន្លឺភ្លឺស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញ​ហោះពីទិសនិរតីឆ្ពោះទៅទិសឦសាន​ ពីលើផ្ទៃមេឃ​ទីក្រុងតូក្យូ។ ហើយក្រោយមក វាត្រូវបានគេកំណត់ថាជាដុំអាចម៍ផ្កាយ បន្ទាប់ពីបំណែករបស់វា ត្រូវបានប្រទះឃើញធ្លាក់នៅក្នុងខេត្ត Chiba ៕

មានរូបភាពខាងក្រោម៖

កាំជ្រួចដ៏អាថ៌កំបាំងមួយកំពុងរះនៅលើមេឃលើប្រទេសជប៉ុន
កាំជ្រួចដ៏អាថ៌កំបាំងមួយកំពុងរះនៅលើមេឃលើប្រទេសជប៉ុន
កាំជ្រួចដ៏អាថ៌កំបាំងមួយកំពុងរះនៅលើមេឃលើប្រទេសជប៉ុន
កាំជ្រួចដ៏អាថ៌កំបាំងមួយកំពុងរះនៅលើមេឃលើប្រទេសជប៉ុន
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T