វ័យរាងជ្រេបន្តិចប៉ុន្តែនៅល្អ! Man UTD គ្រោងនឹងនាំយកអតីតកីឡាកររបស់ខ្លួន ម្នាក់នេះមកវិញ

//s9.kh1.co/ba/ba6bc31e1b0ff9c5f4220a461bc92f8597c8e3ac.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្លិបបិសាចក្រហម​ Manchester United ចង់នាំយកខ្សែការពារ​ Jonny Evans មកកាន់ទឹកដី Old Trafford ម្ដងទៀត

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United កំពុងដាក់គោលដៅយកអតីតកីឡាករខ្សែការពារម្នាក់របស់ខ្លួនគឺ Jonny Evans ត្រឡប់មកទឹកដី Old Trafford សាជាថ្មីម្ដងទៀតដោយគ្មានតម្លៃខ្លួន ពីក្លិប Leicester City នេះបើយោងទៅតាមរបាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Louis van Gaal បានអនុញ្ញាតឲ្យកីឡាករវ័យ៣២ឆ្នាំដែលបង្ហាញខ្លួនឲ្យក្លិប Manchester United ដំបូងបង្អស់នៅឆ្នាំ២០០៧ក្រោមការដឹកនាំរបស់ Sir Alex Ferguson ឲ្យចាកចេញពីក្លិប ទៅចូលរួមជាមួយក្លិប West Brom ក្នុងតម្លៃខ្លួន ៦លានផោន ក្នុងឆ្នាំ២០១៥។

ខ្សែការពារ Jonny Evans កាលចូលរួមជាមួយក្លិប​ Manchester United 
ខ្សែការពារ Jonny Evans កាលចូលរួមជាមួយក្លិប​ Manchester United 

Evans បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់រូបគេតាំងពីចូលមកលេងជាមួយក្លិបបិសាចក្រហមមកម៉្លេះហើយមកទល់ពេលនេះគេក៏នៅតែក្លាយជាកីឡាករស្នូលរបស់ ក្លិប Leicester City ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Brendan Rodgers ផងដែរ។

យ៉ាងណាមិញ កុងត្រារបស់ Jonny Evans នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះហើយ មកទល់ពេលនេះរូបគេមិនទាន់បានព្រមព្រៀងបន្តកុងត្រាថ្មីជាមួយក្លិបកញ្ជ្រោង Leicester នៅឡើយទេ។ យោងតាមសារព័ត៌មាន The Sun លោកគ្រូបង្វឹក Ole ចាប់អារម្មណ៍ចង់យកខ្សែការពារម្នាក់នេះមកចូលរួមជាមួយសាជាថ្មីនិងកំពុងតាមដានស្ថានភាពរបស់កីឡាករសញ្ជាតិអៀឡង់ខាងជើងម្នាក់នេះ។

ខ្សែការពារ Jonny Evans
ខ្សែការពារ Jonny Evans

លោកគ្រូ Ole ចង់ពង្រឹងតំបន់ការពាររបស់ក្រុមប៉ុន្តែមានកញ្ចប់ថវិកាតែ ២០លានផោនប៉ុណ្ណោះក្នុងដៃដែលត្រូវទុកចំណាយពេលទីផ្សារកីឡាករខែមករាបើកទ្វារ។

មានប្រភពពីក្លិប Man UTD បានរាយការណ៍មកថា គ្រូបង្វឹកសញ្ជាតិន័រវេស និងជំនួយការរបស់គាត់គឺលោក Mike Phelan កោតសរសើរសមត្ថភាពរបស់ Jonny Evans ដោយបានថ្លែងប្រាប់ The Sun យ៉ាងដូច្នេះថា៖

ឈ្មោះរបស់ Jonny ត្រូវបានលើកយកមកនិយាយក្នុងកិច្ចសន្ទនាមួយ...មានមនុស្សជាច្រើននៅក្លិបបិសាចក្រហមដែលនៅតែប៉ងចង់បាន Evans ត្រឡប់មកវិញដែលក្នុងនោះក៏មានលោកគ្រូ Ole និងជំនួយការ លោក Mike ផងដែរ។

ប្រភពពីក្លិប Man UTD

យ៉ាណាមិញ អ្នកចាត់ការក្រុមរហស្សនាមកញ្ជ្រោងខៀង លោក Rodgers មិនចង់បាត់បងខ្សែការពារចាស់វស្សារូបនេះនោះទេ ជាក់ស្ដែងនាដើមឆ្នាំនេះ លោកបាននិយាយច្បាស់ៗថា ការផ្ទេរយក Jonny Evans មកក្លិប Leicester City គឺជា "ការផ្ទេរកីឡាករដ៏ល្អបំផុតប្រចាំសតវត្សរ៍របស់ក្លិប"

ខ្សែការពារ Jonny Evans និងលោកគ្រូបង្វឹក Brendan Rodgers 
ខ្សែការពារ Jonny Evans និងលោកគ្រូបង្វឹក Brendan Rodgers 

ខ្ញុំបានឃើញសមត្ថភាពរបស់ Jonny ពេលដែលរូបគេនៅវ័យក្មេង និងផ្ទេរទៅ Manchester United ជាមួយគ្រួសាររបស់គេ...គេជាកីឡាករដែលខ្ញុំចង់ឃាត់ទុកនៅទីនេះ ព្រោះគេបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ទាំងរូបកាយនិងផ្នែកសតិអារម្មណ៍ មិនមែនតែនៅក្នុងការប្រកួតផ្លូវការទេ សូម្បីក្នុងទីលានហ្វឹកហាត់ផងដែរ...ខ្ញុំជឿថានឹងមានការជជែកគ្នារវាងភ្នាក់ងាររបស់ Jonny និង ភ្នាក់ងារតំណាងក្លិបកញ្ជ្រោង និងសង្ឃឹមថាគេនឹងស្នាក់នៅទីនេះបន្តទៀត។

លោកគ្រូបង្វឹក Brendan Rodgers

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T