ចប់បាត់! ខាង SBS បញ្ជាក់ថា Bitto ក្រុម UP10TION មានផ្ទុកកូវីដ១៩ បន្ទាប់ពីសម្តែងម្សិលមិញ!

//s9.kh1.co/6a/6a73a4a3a9f970f17d1e01d982bde93617bcd261.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

Bitto ក្រុម UP10TION ត្រូវបានគេរាយការណ៍មកថា បានរកឃើញថា ទទួលបានលទ្ធផលវិជ្ជមាន សម្រាប់កូវីដ១៩ បន្ទាប់ពីបានលោកបានសម្តែង ក្នុងកម្មវិធី Inkigayo កាលពីម្សិលមិញ។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ខាងប៉ុស្តិ៍ទូរទស្សនិ៍ SBS នៃកម្មវិធី Inkigayo បានធ្វើសេចក្តីរាយកាណ៍មកថា សមាជិកក្រុម UP10TION លោក Bitto បានធ្វើតេសិ៍្តឃើញ វិជ្ជមានសម្រាប់ កូវីដ១៩ បន្ទាប់ពីតារារូបនេះ បានមានទំនាក់ទំនងចៃដន្យ ជាមួយអ្នកផ្ទុកវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល បានបន្តទៀតថា ខាងទូរទស្សន៍កំពុងធ្វើការបន្តស្រាវជ្រាវ ថាតើអ្នកណាខ្លះ មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយក្រុម UP10TION តាមរយៈការប្រើប្រាស់ កាមេរ៉ាសុវត្ថិភាព ក្នុងស្ថានីយ៍ទូរទស្សន៍ ដើម្បីកំណត់សញ្ញាបានយ៉ាងឆាប់រហ័ស។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ក្រុមចម្រៀងដទៃទៀត ដែលមានកាលវិភាគសម្តែង នៅលើឆាក ក្នុងកម្មវិធី Inkigayo កាលពីម្សិលមិញនេះ ក៏ត្រូវធ្វើតេសទាំងអស់គ្នាផងដែរ។

ចំណែកឯខាងផលិតរបស់  UP10TION បានសុំអភ័យទោស ចំពោះបុគ្គលិកទាំងអស់ដែលបានទាក់ទងជាមួយ Idol របស់ពួកគេ នៅពេលដែល Bitto  មិនបានដឹងថា រូបគេក៏បានទាក់ទងជាមួយអ្នកជំងឺ អ្នកផ្ទុកវីរុសកូវីដ១៩ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Bitto
Bitto
Bitto
Bitto
Bitto
Bitto
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T