កីឡាកររបស់ Liverpool ២រូប ឡាំប៉ាមិនទទួលស្គាល់លទ្ធផលប្រកួតទល់នឹង Brighton កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន

//s9.kh1.co/89/89473b36c1d13f699fc2b638ad215803d653eed6.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Liverpool និងអ្នកជំនាញជាច្រើនបានចេញមុខចោទប្រកាន់ថាលោកអាជ្ញាកណ្ដាលសម្រេចចិត្តខុសនិងថា​ VAR ធ្វើឱ្យមានភាពអយុត្តិធម៌

អង់គ្លេស៖ ក្របខណ្ឌ Premier League កំពុងរងការចោទប្រកាន់ទៅលើការផ្លាស់ប្ដូរច្បាប់របស់ VAR(Video Assisting Referees) បន្ទាប់ពីមានវិវាទគគ្រឹកគគ្រេង ក្នុងជំនួប រវាងក្លិបហង្សក្រហម Liverpool ទល់នឹង Brighton កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន ដោយកីឡាករ Liverpool រួមមាន Jordan Henderson និង James Miller បានបដិសេធមិនទទួលស្គាល់ លទ្ធផល ស្មើគ្នា ១ទល់នឹង១ ជាមួយក្រុម ម្ចាស់ផ្ទះ Brighton ក្រោយអជ្ញាកណ្ដាលកាត់សេចក្ដីផ្ដល់បាល់ប៉េណាល់ទី ទៅឲ្យក្រុមម្ចាស់ផ្ទះ​ចុងម៉ោង ធ្វើឲ្យក្រុមលោក Jurgen Klopp ខកខានឱកាសយក៣ពិន្ទុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួបរវាង​ Liverpool និង​ Brighton 
ជំនួបរវាង​ Liverpool និង​ Brighton 

អតីតមន្ត្រីអាជ្ញាកណ្ដាល និងជាអ្នកវិភាគប្រចាំ BT Sports លោក Peter Walton បានយល់ថា អាជ្ញាកណ្ដាលបានសម្រេចចិត្តខុសហើយដែលផ្ដល់បាល់ ប៉េណាល់ទីទៅឲ្យ ខាង Brighton បន្ទាប់ពីរូបលោកឆែកមើល VAR នៅពេលខ្សែការពារ Andrew Robertson  បង្កើតកំហុសទៅលើ ខ្សែប្រយុទ្ធ Danny Welbeck

កីឡាករ Andrew Robertson និង​ Danny Welbeck
កីឡាករ Andrew Robertson និង​ Danny Welbeck

ការផ្ដល់បាល់ប៉េណាល់ទីនេះហើយដែលធ្វើឲ្យប្រធានក្រុម Liverpool កីឡាករ Jordan Henderson ថា VAR បានធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតមិនយុត្តិធម៌។

មុនដំបូងអាជ្ញាកណ្ដាលលោក Stuart Attwell បានធ្វើសញ្ញាឲ្យអាជ្ញាកណ្ដាលលើទីលានលោក Kevin Friend ទៅមើលកាំមេរ៉ា VAR នៅពេលរូបលោកគិតថាមានកំហុសឆ្គងកើតឡើង។

អាជ្ញាកណ្ដាលលោក Stuart Attwell
អាជ្ញាកណ្ដាលលោក Stuart Attwell

តែបន្ទាប់មក លោក Attwell បានផ្លាស់ប្ដូរការសម្រេចចិត្តដោយផ្ដល់បាល់ពិន័យ១១ម៉ែត្រ ទៅដល់ក្រុម Brighton ធ្វើឲ្យខ្សែប្រយុទ្ធ Pascal Gross រកបានគ្រាប់បាល់តាមស្មើក្លិបហង្សក្រហម Liverpool ក្នុងលទ្ធផល ១ ទល់នឹង ១ ផងដែរ។

លោក Peter Walton បាននិយាយថា៖

"ខ្ញុំគិតម្ដងហើយម្ដងទៀត...ប្រព័ន្ធ VAR ត្រូវយកមកបំពាក់លើទីលានដើម្បីឲ្យអាជ្ញាកណ្ដាលមើលកំហុសខុសឆ្គងរបស់កីឡាករនិងស្ថានភាពជាក់ស្ដែងក្នុងការប្រកួត ប៉ុន្តែវាមិនបានមានន័យថាឲ្យតែកីឡាករប៉ះគ្នាដឹងតែជាការលេងខូចនោះទេ...អ្នកឃើញច្បាស់ហើយថា Robertson មិនបានប៉ះពាល់អីធ្ងន់ធ្ងរទៅលើខ្សែប្រយុទ្ធ Danny Welbeck នោះឡើយ ហើយម៉េចក៏អាជ្ញាកណ្ដាលទៅជាឲ្យបាល់ប៉េណាល់ទីស្រួលៗបែបនេះទៅវិញ បើធ្វើអ៊ីចឹងដដែល ហេតុអីចាំបាច់យក VAR មកធ្វើអី?ខ្ញុំនៅតែគិតថាអាជ្ញាកណ្ដាលមកពី Premier League ដូចជាធូរលុងណាស់ ហើយពួកយើងបានឃើញភ័ស្តុតាងជាក់ស្ដែងតាំងពីប៉ុន្មានសប្តាហ៍មុនម៉្លេះ...។

លោក Peter Walton

ដោយឡែក ប្រធានក្រុមហង្សក្រហម Jordan  Henderson បានថ្លែងច្បាស់ៗថា៖

ខ្ញុំសុខចិត្តលេងដោយគ្មាន VAR វាប្រសើរជាជាង...ហេតុអី VAR ចាំបាច់ធ្វើឲ្យការប្រកួតនេះក្លាយជាការប្រកួតដែលធ្វើឲ្យមានការល្អក់កករចិត្តបែបនេះ?ខ្ញុំមិនមែននិយាយផ្ដោតសំខាន់ត្រឹមតែលើការប្រកួតមួយនេះទេ ខ្ញុំនិយាយជាសរុបរួមគ្រប់ការប្រកួតទាំងអស់ ខ្ញុំគិតថាខ្ញុំមិនចង់លេងបាល់ដោយមាន VAR ទេ។

ខ្សែបម្រើJordan Henderson 
ប្រធានក្រុម  Jordan Henderson 
ប្រធានក្រុម  Jordan Henderson 

យ៉ាងណាមិញខាងក្របខណ្ឌ EPL នៅតែប្រកាន់ជំហរដដែលថាអាជ្ញាកណ្ដាលសម្រេចចិត្តបានយុត្តិធម៌ហើយដោយលោក Chris Foy ក្នុងនាមជាអ្នកជំនាញផ្នែកអាជ្ញាកណ្ដាលបានប្រាប់ The Mail នៅថ្ងៃអាទិត្យថា វាគ្មានការផ្លាស់ប្ដូរអ្វីនោះឡើយ។

អាជ្ញាកណ្ដាលទាំងអស់អនុវត្តន៍តែតាមច្បាប់ដែលបានដាក់ចេញប៉ុណ្ណោះហើយពួកគេក៏ធ្វើការសម្រេចចិត្តយ៉ាងយុត្តិធម៌ហើយ...វាគ្មានការផ្លាស់ប្ដូរអ្វីនោះទេ ខ្ញុំគិតថាការសម្រេចចិត្តដូច្នេះវាល្អហើយ ដែលនោះជាការផ្ដល់បាល់ប៉េណាល់ទី។

លោក Chris Foy

កីឡាករក្លិបហង្សក្រហមម្នាក់ទៀតគឺJames Milner មិនសប្បាយចិត្តខ្លាំងណាស់និងទទួលយកការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលមិនបានទេដោយបានសរសេរក្នុងបណ្ដាញសង្គម Twitter ថា៖

វាគួរតែជាការប្រកួតដែលយុត្តិធម៌មួយ ពួកយើងត្រូវការការពិភាក្សាដ៏ជាក់លាក់មួយពីរឿង VAR...ប្រាកដណាស់ថាខ្ញុំមិនមែនជាកីឡាករតែម្នាក់ដែលគិតថា VAR បាត់បង់ភាពពេញនិយមរបស់វាហើយមកដល់ដំណាក់កាលនេះ។

James Milner
លោកគ្រូបង្វឹក Klopp  និង James Milner 
លោកគ្រូបង្វឹក Klopp  និង James Milner 

លោក Dermot Gallagher ដែលជាអតីតអាជ្ញាកណ្ដាលនៃក្របខណ្ឌ Premier League ជឿជាក់ថា VAR មិនមែនជារបស់ជំនួយដែលអាជ្ញាកណ្ដាលរត់លើទីលានជឿទុកចិត្តទៅលើ នោះឡើយព្រោះវាត្រឹមជាកាំមេរ៉ាចាប់វីដេអូបែប Slow-motion នៃការប្រកួតប៉ុណ្ណោះ។ លោកបាននិយាយថា៖

វាជារឿងពិបាកណាស់តែខ្ញុំគិតថាអាជ្ញាកណ្ដាលអាចមើលឃើញពីរូបភាពហេតុការណ៍គ្រប់យ៉ាងបែបពិតជាក់ស្ដែងជាង នៅពេលដែលយើងមើលវាជារូបភាពយឺតៗ បាល់ប៉េណាល់ទីបានផ្ដល់ឱ្យ វាមានភាពខុសប្លែកគ្នារវាងអាជ្ញាកណ្ដាលនិង​ VAR គឺនៅពេលយើងសម្លឹងមើលវាបែបរូបភាពជាក់ស្ដែង  ល្បឿនជាក់ស្ដែង យើងនឹងឃើញភាពខុសប្លែកគ្នា។

លោក Dermot Gallagher

គេមិនអាចបន្ទោសលោកអាជ្ញាកណ្ដាល Stuart Attwell ដែលមើលមិនទាន់ពេលហេតុការណ៍ Andrew Robertson បង្កើតកំហុសទៅលើ Danny Welbeck នោះឡើយ ប៉ុន្តែអ្វីដែលពួកយើងដឹងគឺ រវាងកីឡាករពីរនាក់នោះគឺបានប៉ះគ្នា។

អាជ្ញាកណ្ដាល Kevin Friend បានមើលវីដេអូសាឡើងវិញម្ដងហើយម្ដងទៀត និងនិយាយថា លោកអាជ្ញាកណ្ដាល Stuart បានបង្កើតកំហុសលើការសម្រេចចិត្តពិតមែន។

ករណីពាក់ព័ន្ធនឹង VAR នេះបានធ្វើឲ្យមានអ្នកជំនាញវិភាគម្ដងហើយម្ដងទៀត ហើយ អាជ្ញាកណ្ដាលជាអ្នកទទួលរងការរិះគន់៕

ជំនួបរវាង  Liverpool និង Brighton
ជំនួបរវាង  Liverpool និង Brighton

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T