លទ្ធផល​​ស្រាវ​ជ្រាវ​​ពាក់​ព័ន្ធ​ករណី​ភរិយា​​ឯកឧត្តម​ ​ឆែម​ សាវុធ នៃ​ព្រឹត្តិ​​ការណ៍​​​​សហគមន៍​ ២៨​ ​វិច្ឆិកា​

//s9.kh1.co/e8/e863f5b58649a65d59ac357a79dae41e3ad0334a.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបញ្ជាក់បន្ថែមពីលទ្ធផលស្រាវជ្រាវពាក់ព័ន្ធករណីភរិយា​ឯកឧត្តម ​ឆែម សាវុធ នៃព្រឹត្តិការណ៍​សហគមន៍​ ២៨វិច្ឆិកា គិតត្រឹមយប់ថ្ងៃ ២៩វិច្ឆិកា

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ ៣០វិច្ឆិកានេះ បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​ ៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍​សហគមន៍​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីថ្មី ៨នាក់នេះ គឺមានភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ភរិយារបស់មន្ត្រីនាយកដ្ឋាន​ព័ត៌មាននៃ​ក្រសួងមហាផ្ទៃ ម្តាយមីងរបស់អ្នកជំងឺ ក្មួយប្រុស គ្រួសារអ្នកបើកបរ និងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបញ្ជាក់បន្ថែមពីលទ្ធផលស្រាវជ្រាវពាក់ព័ន្ធករណីភរិយា​ឯកឧត្តម ​ឆែម សាវុធ នៃព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា គិតត្រឹមយប់ថ្ងៃ ២៩វិច្ឆិកា៖

១-លទ្ធផលយកសំណាក៖

   សរុប ២,៦៤១នាក់ លទ្ធផល (បឋម) វិជ្ជមាន ០៨នាក់៖

      - រាជធានីភ្នំពេញ ចំនួន ១,៩៣២នាក់

      - សៀមរាប ចំនួន ១៦៨នាក់

      - កណ្ដាល ចំនួន ១១៧នាក់

      - ឧត្ដរមានជ័យ ចំនួន ១២នាក់

      - បន្ទាយមានជ័យ ចំនួន ២៩៣នាក់

      - មណ្ឌលគីរី ចំនួន ៤១នាក់

      - ស្ទឹងត្រែង ចំនួន ៧៨នាក់។

២-ទីតាំងអ្នកជំងឺបានទៅដល់៖

   + ឯ.ឧ ឆែម សាវុធ៖ ផ្ទះបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២, ភោជនីយដ្ឋានជប៉ុនផ្លូវ៣១០, សណ្ឋាគារ​ភ្នំពេញ, ក្រសួងមហាផ្ទៃ។

   + ភរិយា ឯ.ឧ ឆែម សូនីតា៖ ផ្ទះបុរីសៀងណាំ, Aeon1, ពន្ធនាគារ ម១ ម២, ហាងលក់គ្រឿងអគ្គីសនី គឹមអេង ៩៩៩ (ទូលទំពូង), ភោជនីយដ្ឋាន អ៊ីយ៉ឹងម៉ាថូវ, ហាងគុយទាវចិន មុខមន្ទីរពេទ្យខ្មែរ-សូវៀត។

   + ឈ្មោះ អ៊ឹម សាន៖ ជូន ឯ.ឧ ឆែម សាវុធ ដល់ទីតាំងនៅភ្នំពេញ, ជូនភរិយា ឯ.ឧ ឆែម សាវុធ ធ្វើតេស្តនៅ មន្ទីរពេទ្យ​ខ្មែរ-សូវៀត ហាងលក់គ្រឿងអគ្គីសនីគឹមអេង ៩៩៩ (ទូលទំពូង), លេងផ្ទះនៅសង្កាត់នីរោធិ៍ ខណ្ឌច្បាអំពៅ។

៣-វិធានការរដ្ឋាភិបាល៖

      - ប្រើប្រាស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យសំណាក់អ្នកពាក់ព័ន្ធសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់​អង្រែ (អ្នកជំងឺឈ្មោះ កែវ រតនៈបញ្ញា រៀន)។

៤- ការព្យាបាល និងចត្តាឡីស័ក្ត៖

     - អ្នកជំងឺ ០៩នាក់ (០៨នាក់ នៅមន្ទីរពេទ្យខ្មែរ-សូវៀត និង ០១នាក់ នៅពេទ្យសៀមរាប)

     - ចត្តាឡីស័កសាលាគរុកោសល្យសៀមរាប ០៣នាក់ នៅតាមផ្ទះ ២,៦៣០នាក់ (មិនទាន់មានលទ្ធផល)។

៥- ទិសដៅការងារស្រាវជ្រាវ៖

      - បន្តស្វែងរកប្រភពចម្លង ពាក់ព័ន្ធករណី ឯ.ឧ ឆែម សាវុធ និងភរិយា

      - បន្តឆែកលេខទូរស័ព្ទការហៅចេញ-ចូល និងកំណត់ទីតាំង អ្នកជំងឺទៅដល់

      - បន្តស្វែងរកអ្នកប៉ះពាល់តាមទូរស័ព្ទ និងព័ត៌មានទទួលពីអ្នកជំងឺ។

សូមបញ្ជាក់ថា​ គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T