មិនគួរឱ្យជឿ! ដោយសារមូលហេតុមួយនេះ ធ្វើឱ្យចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុនគិតត្រឹមតែរយៈពេលមួយខែ កើនលើសចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ ទៅទៀត

//s9.kh1.co/8f/8f9bfa898ff6199fbc5744f385ea55b70f53de34.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការធ្វើអត្តឃាតបានកើនឡើងដល់ចំនួន ២១៥៣ នាក់ គិតត្រឹមតែក្នុងខែតុលា ដោយប្រៀបទៅនឹងអ្នកស្លាប់ដោយសារឆ្លងជម្ងឺកូវីដ មានត្រឹមតិចជាង ២០០០ នាក់ ប៉ុណ្ណោះ

ជប៉ុន៖ យោងតាមសារព័ត៌មាន New York Post បានឱ្យដឹងថា  ចំនួនមនុស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតគិតត្រឹមរយៈពេលមួយខែ មានច្រើនលើសពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទៅទៀត ដោយសារតែពួកគេកំពុងប្រឈមនឹងវិបត្តិសុខភាពផ្លូវចិត្ត ខណៈដែលជំងឺអាសន្នរោគមួយនេះកំពុងតែរីករាលដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារប៉ូលិសជាតិជប៉ុនបាននិយាយថា ការធ្វើអត្តឃាតបានកើនឡើងដល់ចំនួន ២,១៥៣នាក់ គិតត្រឹមតែក្នុងខែតុលាមួយប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សសរុបជាង ១៧,០០០នាក់ ស្លាប់នៅក្នុងរយៈពេលមួយឆ្នាំ។ បើប្រៀបទៅនឹងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានតិចជាង ២,០០០នាក់ ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ នេះ។

ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យបញ្ហាសុខភាពផ្លូវចិត្តរបស់ប្រជាជនជប៉ុនកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែកត្តាជាប់គាំងរយៈពេលយូរ ការដាក់ដោយឡែកពីសមាជិកគ្រួសារ ភាពអត់ការងារធ្វើ បញ្ហាហិរញ្ញវត្ថុផ្សេងៗ និងការបិទសាលារៀនជាដើម។

ឆ្លើយតបនឹងស្ថានការណ៍នេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានប្រកាសពីចំណាត់ការរបស់ខ្លួន ដើម្បីជួយប្រជាជនដែលជួបវិបត្តិ តាមរយៈការផ្តល់សេវាប្រឹក្សាតាមទូរស័ព្ទឥតគិតថ្លៃ ឬតាមបណ្តាញសង្គមនានា។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរជប៉ុន ក៏បានត្រៀមបង្កើនមូលនិធិបង្ការការធ្វើអត្តឃាត ដោយបានអនុម័តថវិកាចំនួន ១០ លានដុល្លារបន្ថែមទៅលើកញ្ចប់ថវិកាចាស់ ២៤ លានដុល្លាររបស់ខ្លួន៕

https://s9.kh1.co/__image/w=650,h=342,q=100/34/34dc6d72b8a7b8a61ad19b7ed7357d1bda1775c3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/de/dee1296097102973297c00331f781171f8dc376c.jpg
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T