ឡាន១គ្រឿង ជិះមិនគ្រប់! មើលឡាន ម៉ូលីកា មិនចេះតិចទេ សុទ្ធតែថ្លៃៗ

//s9.kh1.co/4c/4c6305170a5f8f78938e190b16d10ef4e710c43e.png
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ហ្វេនៗលាន់មិនសរសើរមិនបាន នៅពេល ម៉ូលីកា បង្ហោះរូបភាព បណ្តុំ រថយន្ត សេរ៊ីទំនើបជាច្រើនរបស់គ្រឿងរបស់នាង បែបនេះ

ភ្នំពេញ៖ អតីតតារាស្រីកូនមួយ ម៉ូលីកា ត្រូវបានអ្នក​គ្រប់​គ្នា​ទទួលស្គាល់ថា ជាអ្នកលក់អនឡាញមួយរូប ដែលកំពុងជោគជ័យយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសនោះ បានធ្វើឲ្យមហាជនជាច្រើនតែងតែ ចាប់អារម្មណ៍លើជីវិតឯកជន របស់នាង ទោះបីជា បានចាកពីពិភពសិល្បៈរួចមកហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាក់ស្ដែងកាលថ្មីៗនេះ ម៉ូលីកា ក៏ទើបតែបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានការលាន់មាត់ពោលពាក្យសរសើរជាច្រើនហូរហែរ នៅពេលរូបនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពី រថយន្ត សេរ៊ីម៉ាក់ទំនើបៗ ជាច្រើនគ្រឿង ដែលក្នុងនោះមានដូចជា រថយន្តម៉ាក់ Ford Mustang រថយន្តម៉ាក់ Toyota Alpha រថយន្តម៉ាក់ Ford Raptor និងរថយន្តម៉ាក់ Rang Rover ជាដើម។

ក្រោយពីឃើញបែបនេះ បណ្តាហ្វេនៗជាច្រើន និងអ្នកលេងបណ្តាសង្គម ពិតជាសរសើរដល់ ម៉ូលីកា នឹងការលក់ចំពោះផលិតផល អនឡាញរបស់នាង មានភាពកាក់កបជោគជ័យខ្លាំងជាមួយ  នឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ លើសពីនេះទៅទៀត បានធ្វើឲ្យអ្នកគ្រប់គ្នា នឹកស្មានមិនដល់ថា អ្នកម៉ាក់កូនមួយរូបនេះ មានរថយន្តជាច្រើនគ្រឿងបែបនេះសោះ ក៏ព្រោះតែរូបនាង កម្របង្ហោះបណ្តុំរូបភាពរថយន្តរបស់នាងបែបនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា ជាមួយរថយន្តរបស់នាង
ម៉ូលីកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T