ក្រសួងសុខាភិបាល៖ លទ្ធផលតេស្តវិជ្ជមានសរុប ១៤នាក់ ពីព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា

//s9.kh1.co/5c/5cfd706490d0ade835d3d42d04b28c43f8c98744.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណីបន្ថែមទៀតពីព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា ដែលធ្វើឲ្យ​ចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ ៣០វិច្ឆិកានេះ បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណីបន្ថែមទៀត​ពីព្រឹត្តិការណ៍​សហគមន៍​  ២៨វិច្ឆិកា ដែលធ្វើឲ្យ​ចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់អវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីថ្មី ៨នាក់នេះ គឺមានភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ភរិយារបស់មន្ត្រីនាយកដ្ឋាន​ព័ត៌មាន​នៃក្រសួងមហាផ្ទៃ ម្តាយមីងរបស់អ្នកជំងឺ ក្មួយប្រុស(៧ឆ្នាំ) គ្រួសារអ្នកបើកបរ និងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ។

សូមបញ្ជាក់ថា​ គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១។

សូមអានសេចក្តីប្រកាសខាងក្រោម៖

https://s9.kh1.co/__image/w=650,h=921,q=100/5c/5cfd706490d0ade835d3d42d04b28c43f8c98744.jpg
https://s9.kh1.co/__image/w=650,h=921,q=100/4a/4ab21caebc8712cb41cad6e378c752f447f6011a.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T