បន្ទុះភ្នំភ្លើងធំមួយនៅឥណ្ឌូណេស៊ី បង្ខំឱ្យមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង (មានវីដេអូ)

//s9.kh1.co/9c/9cd739fa2c7dce0b3e4cac4cdbf293b9b8f03f0a.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្នំភ្លើងធំមួយនៅខេត្ត East Nusa Tenggara ​ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយជះផេះ​លាយនឹងផ្សែង​លើកឡើងទៅលើអាកាសកម្ពស់រហូតដល់ ៤គីឡូម៉ែត្រ

ចាកាតា៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ីបាន​រាយការណ៍ថា ភ្នំភ្លើងធំមួយនៅខេត្ត East Nusa Tenggara ​ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយជះផេះ​លាយនឹងផ្សែង​ក្តៅឡើងទៅលើអាកាសកម្ពស់រហូតដល់ ៤គីឡូម៉ែត្រ បានបង្ខំឲ្យប្រជាជនជាង ២,៧០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Raditya Jati អ្នកនាំពាក្យទីភ្នាក់ងារខាងលើបានគូសបញ្ជាក់ថា បន្ទុះភ្នំភ្លើង Mt. Ile Lewotolok ដែលកើតឡើងនៅ​ចម្ងាយប្រហែល ២,៦០០គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីចាកាតា បានបង្កឱ្យប្រជាជនចំនួន ២៦ភូមិ ដែលរស់នៅក្បែរនោះភ័យស្លន់ស្លោ ហើយរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព។

មជ្ឈមណ្ឌលដោះស្រាយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ក៏បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនដែរថា តំបន់មួយចំនួននៅក្បែរភ្នំភ្លើង​ ទំនងជា​មិនរងផលប៉ះពាល់ដោយសារ ផ្សែងក្តៅ កំអែលភ្នំភ្លើង ក៏ដូចជាឧស្ម័នពុល ដែលចេញពីភ្នំភ្លើងនេះឡើយ។

គួរឱ្យដឹងដែរថា ​ឥណ្ឌូណេស៊ី គឺ​ជាប្រទេស​​ស្ថិតនៅ​តំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក​ (Pacific Ring of Fire) ដែលជាទីតាំង​តែងកើតមាន គ្រោះរញ្ជួយដី ​បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាញឹកញាប់៕

ភ្នំភ្លើង Mt. Ile Lewotolok
ភ្នំភ្លើង Mt. Ile Lewotolok
ភ្នំភ្លើង Mt. Ile Lewotolok
ភ្នំភ្លើង Mt. Ile Lewotolok
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T