ផ្អើលកាលពីប៉ុន្មានថ្ងៃមុន ឥឡូវមិនដឹងអ្នកណាដកយកសសរដែកអាថ៌កំបាំងចេញបាត់

//s9.kh1.co/9a/9a75ecd1bc10e805b64f9d3ac613f495a46fbd9e.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វត្ថុធ្វើពីដែកដ៏ចម្លែកនេះត្រូវបានរកឃើញដំបូង នៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយក្រុមឧទ្ធាម្ភាគចក្រហោះរាប់ចំនួនសត្វចៀមស្នែងធំ។

អាមេរិក៖ មន្ត្រីបាននិយាយថា សសរដែកអាថ៌កំបាំងមួយដើម ដែលគេបានរកឃើញកាលពីសប្ដាហ៍មុន នៅវាលខ្សាច់ក្នុងរដ្ឋ Utah ឥឡូវនេះបានបាត់ស្រមោលមិនដឹងទៅណា។ ការិយាល័យរៀបចំដែនដីរដ្ឋ Utah បាននិយាយថា ខ្លួនបានឃើញការរាយការណ៍មិនគួរឲ្យជឿថា វត្ថុនេះត្រូវបានគេដកចេញ ដោយភាគីមិនស្គាល់ប្រភព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពប្រព័ន្ធផ្សព្វផ្សាយពីបណ្ដាញសង្គមចេញពីទីតាំងនោះ បានបង្ហាញពីគំនរថ្មនិងបំណែកដែកតូចៗដែលនៅសេសសល់។ ការរកឃើញវត្ថុខ្ពស់ កម្ពស់៣.៧ម៉ែត្រនេះ បានធ្វើឲ្យមានការសង្ស័យថា តើវាមកដល់ទីនេះដោយរបៀបណា ហើយមនុស្សជាច្រើនបានខំចំណាយពេល ដើម្បីមកលេងទីនេះ កាលពីពេលថ្មីៗនេះ។

វត្ថុធ្វើពីដែកដ៏ចម្លែកនេះត្រូវបានរកឃើញដំបូង នៅថ្ងៃទី១៨ ខែវិច្ឆិកា ដោយក្រុមឧទ្ធាម្ភាគចក្រហោះរាប់ចំនួនសត្វចៀមស្នែងធំ ពីលើអាកាសនៅតំបន់ដាច់ស្រយាល ភាគអាគ្នេយ៍នៃរដ្ឋ Utah។

ព័ត៌មាននៃការរកឃើញនិងការប៉ាន់ស្មានពីប្រភពរបស់វា បានរាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ដោយមានអ្នកសង្កេតការណ៍ជាច្រើនសន្មត់ថា វាជាការដំឡើងបែបសិល្បៈ ដែលបន្សល់ទុកដោយជាងចម្លាក់ម្នាក់។ រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ហ៊ានអះអាងទទួលខុសត្រូវ ចំពោះការដំឡើងរចនាសម្ព័ន្ធមួយនេះឡើយ៕

រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពពីបណ្ដាញសង្គមកាលពីពេលថ្មីៗ
រូបភាពកាលពីមុន
រូបភាពកាលពីមុន
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T