អ្នកវិទ្យាសាស្រ្ដកំពុងតែសិក្សាស្រាវជ្រាវ រកមូលហេតុអ្វីដែលអាចឲ្យសត្វក្រពើ អាចបណ្ដុះធ្មេញរបស់វាបាន។ ហើយចង់យកមកជួយដល់បញ្ហា ធ្មេញរបស់មនុស្សលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វក្រពើមួយមានធ្មេញជាមធ្យម ៨០ធ្មេញ ហើយវាអាចធ្វើការប្ដូរធ្មេញថ្មីឡើងវិញ បាន៥០ដងក្នុងមួយជីវិតរបស់វា។ ហេតុដូចនេះ មានន័យថាធ្មេញរបស់ក្រពើ អាចមានពី ២,០០០ ទៅ ៣,០០០ធ្មេញក្នុងមួយជិវិតរបស់វា។ ឥលូវនេះអ្នកវិទ្យាសាស្រ្ដកំពុងតែ រកពីវិធីនៃការបណ្ដុះធ្មេញ បានច្រើនដងរបស់ក្រពើ មកសាកល្បងនឹងមនុស្ស។

សត្វឆ្អឹងកងភាគច្រើន រួមទាំងមនុស្សយើង នៅក្នុងមួយជីវិតរបស់យើង ធ្មេញអាចដុះបានតែពីរដងតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]