អង្គការ​សុខភាព​ពិភពលោក៖ ទោះបីមានការថយ​ចុះ​នៃ​ចំនួន​ករណី​ឆ្លងកូវីដ១៩ ក៏ដោយ ក៏ប្រទេសទាំងអស់ត្រូវប្រុងប្រយ័ត្ន ឱ្យបានខ្ពស់

//s9.kh1.co/bb/bb6667a31df5710741cfc2bd69ca0a1c6eb141c7.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

អង្គការ​សុខភាព​ពិភពលោកណែនាំឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះប្រទេស​​ដែល​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​ករណី​ឆ្លងកូវីដ-19

​ស្វីស៖ ប្រទេស​នានា​ដែល​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​ករណី​ឆ្លងកូវីដ-19 នៅតែ​ត្រូវ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​។ នេះបើតាម មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ថា តាមរយៈទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គការ​សុខភាព​ពិភពលោក
អង្គការ​សុខភាព​ពិភពលោក

យោង​តាម​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins​ បាន​បង្ហាញ​ថា ករណី​ឆ្លង កូវីដ-១៩ នៅ​ទូទាំង​សកលលោក​បាន​កើន​ឡើង​ដល់​ជាង ៦២​លាន​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង ១.៤​លាន​នាក់ និង​ជាសះស្បើយ​ជាង ៤៣​លាន​នាក់​។

ប្រធាន​ផ្នែក​បច្ចេកទេស​ នៃ​កម្មវិធី​គ្រាអាសន្ន​អង្គការ​ លោកស្រី ម៉ា​រៀ វ៉ាន់កឺ​ខូវ បាន​និយាយ​ថា ទោះបីជា​ចំនួន​ករណី​ឆ្លងកូវីដ-១៩ មានការ​ថយ​ចុះ​ក៏ដោយ ក៏​ប្រទេស​ទាំង​អស់​នោះចាំបាច់​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដដែល​។ លោកស្រីបានបន្ថែមទៀតថា  វា​គឺជា​រឿង​ល្អ​ ពេល​ឃើញ​វិធាននៃការ​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​ កូវីដ-១៩ មាន​ប្រសិទ្ធភាព ហើយ​នឹង​ករណី​ឆ្លង​មានការ​ថយ​ចុះ ​ប៉ុន្តែ​វា​មិន​មែន​ជា​ពេលវេលាដែល​ត្រូវ​បញ្ឈប់​វិធានការ និង​ការទប់ស្កាត់​នោះ​ទេ​៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T