Arsenal ត្រៀមដាក់​លក់ខ្សែ​​ប្រយុទ្ធជួរមុខ​រូប​នេះ​​ នៅខែមករា​ឆ្នាំក្រោយ ​ក្នុងតម្លៃ​​​ខ្លួន​ ៧២លានផោន

//s9.kh1.co/ec/ec68f0fa3b38f04aaffdf103a6f72c61326606e1.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

Arsenal ត្រៀមដាក់លក់ខ្សែប្រយុទ្ធជួរមុខ Nicolas Pepe នៅខែមករាខាងមុខក្នុងតម្លៃខ្លួន៧២លានផោន

អង់គ្លេស៖​ បើតាមរបាយការណ៍របស់គេហទំព័រ Daily Star បានឲ្យដឹងថាថ្នាក់ដឹកនាំរបស់ក្លិបកាំភ្លើងធំ Arsenal កំពុងតែមានគម្រោងប្រមូលទុនចូលក្លិប ដោយត្រៀមដាក់លក់ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃ Nicolas Pepe នៅខែមករា​ខាង​មុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nicolas Pepe
Nicolas Pepe

គួរបញ្ជាក់ដែរថា កីឡាករជម្រើសជាតិកូតឌីវ័រវ័យ២៥ឆ្នាំរូបនេះបានផ្លាស់ពីក្លិប Lille របស់បារាំងមករួមជាមួយនឹង Arsenal កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនប្រមាណ៧២លានផោន (ឬ៩៦លានដុល្លារ)។ ដោយឡែកនៅពេលនេះ​ក្លិបលោក Mikel Arteta ក៏មានបំណងដាក់លក់រូបគេក្នុងតម្លៃប្រហាក់ប្រហែល នឹងថ្លៃទិញចូលនេះផងដែរ។

Nicolas Pepe
Nicolas Pepe

យ៉ាងណាមិញសម្រាប់រដូវកាលថ្មីនេះ Pepe បង្ហាញខ្លួនឲ្យលោកគ្រូបង្វឹក Mikel Arteta បានសរុបចំនួន ១៥​ប្រកួត​ ក្នុងនោះរូបគេស៊ុតបាន៤គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២លើកផងដែរ៕

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T