អ្នកទាំង ១០នេះហើយ ដែល​សរុប​ការផ្ទេរ​ថ្លៃ​​បំផុត​ក្នុង​​ប្រវត្តិ​សាស្ត្រ​​បាល់​ទាត់ ខណៈ​មិន​មាន​ Messi

//s9.kh1.co/52/52ae8be7d9b457a22f3f8cffa51e726dab9d6440.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

១០រូបនេះហើយ ដែលសរុបការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈមិនមាន Messi

វេបសាយកីឡាដ៏ធំមួយរបស់អង់គ្លេស transfermakrt បានធ្វើការកត់ត្រាប្រវត្តិនៃការផ្ទេររបស់កីឡាករនីមួយៗតាំង​ពីការផ្ទេរក្លឹបលើកដំបូងរបស់ដល់ការផ្ទេរលើកចុងក្រោយរបស់កីឡាករមួយរូបៗ ។ ខាងក្រោមនេះ ជាកីឡាករ ១០រូប ដែលបានធ្វើការផ្ទេរក្លឹបរបស់ខ្លួនដែលសរុបនៃការផ្ទេរទាំងអស់ចូលគ្នា គឺមានតម្លៃច្រើនជាងគេក្នុង​ប្រវត្តិសាស្ត្របាល់​ទាត់​សម័យថ្មីនេះ រួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១០-ខ្សែប្រយុទ្ធស្លាបឆ្វេងជម្រើសជាតិបែលហ្ស៉ិក Eden Hazard មានវ័យ ២៩ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Real Madrid ដោយបានធ្វើការផ្ទេរក្លឹបចំនួន ២លើក (ផ្ទេរដែលមានតម្លៃខ្លួន) សរុបចំនួន ១៥០លានអឺរ៉ូ

Eden Hazard
Eden Hazard

៩-ខ្សែប្រយុទ្ធកណ្តាលជម្រើសជាតិអាហ្សង់ទីន Gonzalo Higuaín មានវ័យ ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Inter Miami ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៥លើក (ផ្ទេរ និងខ្ចីជើងដែលមានតម្លៃខ្លួន) សរុបចំនួន ១៥៩លានអឺរ៉ូ

Gonzalo Higuaín
Gonzalo Higuaín

៨-ខ្សែប្រយុទ្ធកណ្តាលសញ្ជាតិស៊ុយអែតរហស្សនាមថា លោកព្រះ Zlatan Ibrahimovic មានវ័យ ៣៩ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប AC Milan ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៧លើក (ផ្ទេរ និងខ្ចីជើងដែលមានតម្លៃខ្លួន) សរុបចំនួន ១៦៩.១០លានអឺរ៉ូ

លោកព្រះ Zlatan Ibrahimovic
លោកព្រះ Zlatan Ibrahimovic

៧-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រេស៊ីល Philippe Coutinho មានវ័យ ២៨ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Barcelona ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៤លើក (ផ្ទេរ និងខ្ចីជើងដែលមានតម្លៃខ្លួន) សរុបចំនួន ១៧០.៣០លានអឺរ៉ូ

Philippe Coutinho
Philippe Coutinho

៦-ខ្សែប្រយុទ្ធកណ្តាលជម្រើសជាតិបារាំង Antoine Griezmann មានវ័យ ២៩ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប IBarcelona ដោយបានធ្វើការផ្ទេរក្លឹបចំនួន ២លើក (ផ្ទេរដែលមានតម្លៃខ្លួន) សរុបចំនួន ១៧៤លានអឺរ៉ូ

Antoine Griezmann
Antoine Griezmann

៥-ខ្សែប្រយុទ្ធស្លាបស្តាំជម្រើសជាតិអាហ្សង់ទីន Ángel Di María មានវ័យ ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៤លើក (ផ្ទេរដែលមានតម្លៃខ្លួន) សរុបចំនួន ១៧៩លានអឺរ៉ូ

Ángel Di María
Ángel Di María

៤-ខ្សែប្រយុទ្ធកណ្តាលជម្រើសជាតិអេស្ប៉ាញ Álvaro Morata មានវ័យ ២៨ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Juventus ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៦លើក (ផ្ទេរ និងខ្ចីជើងដែលមានតម្លៃខ្លួន) សរុបចំនួន ១៧៩លានអឺរ៉ូ

Álvaro Morata
Álvaro Morata

៣-ខ្សែប្រយុទ្ធកណ្តាលជម្រើសជាតិបែលហ្សុិក Romelu Lukaku មានវ័យ ២៧ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Inter Milan ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៥លើក (ផ្ទេរ និងខ្ចីជើងដែលមានតម្លៃខ្លួន) សរុបចំនួន ២១២.៥៦លានអឺរ៉ូ

Romelu Lukaku
Romelu Lukaku

២-ខ្សែប្រយុទ្ធស្លាបឆ្វេងជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo មានវ័យ ៣៥ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Juventus ដោយបានធ្វើការផ្ទេរក្លឹបចំនួន ៣លើក (ផ្ទេរដែលមានតម្លៃខ្លួន) សរុបចំនួន ២៣០លានអឺរ៉ូ

Cristiano Ronaldo
Cristiano Ronaldo

១-ខ្សែប្រយុទ្ធស្លាបឆ្វេងជម្រើសជាតិប្រេស៊ីល Neymar មានវ័យ ២៨ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG ដោយបានធ្វើការផ្ទេរក្លឹបចំនួន ២លើក (ផ្ទេរដែលមានតម្លៃខ្លួន) សរុបចំនួន ៣១០.២០លានអឺរ៉ូ

Neymar
Neymar

ប្រភពtransfermakrt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T