Roma រកឃើញគ្រាប់មិនទាន់ផ្ទុះដល់ទៅ ២០គ្រាប់ ក្នុង​​បរិវេណ​​ទីលាន​​ហ្វឹកហាត់​​ផ្ទាល់​របស់ក្លិប

//s9.kh1.co/f7/f7ba76afe887dad29fadce5281d9a27ea40f1600.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ Roma រកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលសល់ពីសង្គ្រាមលោកលើកទី២ នៅក្នុងបរិវេណនៃទីលានហ្វឹក​ហាត់ផ្ទាល់​របស់ក្លិប

អ៊ីតាលី៖ កាលពីម្សិលមិញនេះ ខណៈពេលដែលក្រុមការងាររបស់ក្លិប AS Roma កំពុងសាងសង់ទីលានថ្មីបន្ថែម ពួកគេក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលសល់ពីសង្គ្រាមលោកលើកទី២ កប់ក្នុងដីនៅ​បរិវេណ​ហ្វឹកហាត់របស់ក្លិបផ្ទាល់តែម្តង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមមន្ត្រីជំនាញកំពុងធ្វើការដោះគ្រាប់ទាំងនោះចេញ
ក្រុមមន្ត្រីជំនាញកំពុងធ្វើការដោះគ្រាប់ទាំងនោះចេញ

យ៉ាងណាមិញក្រោយឃើញបែបនេះ ពួកគេក៏បានហៅក្រុមមន្ត្រីជំនាញមកធ្វើការដោះគ្រាប់ទាំងនោះចេញ ដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់នោះទេ។ គួរបញ្ជាក់ដែរថា​គ្រាប់ទាំងអស់ដែលបានរក​ឃើញ​មានចំនួនសរុប២០គ្រាប់ និងគ្រាប់នីមួយៗមានប្រវែងប្រមាណជា៣០សង់ទីម៉ែត្រ៕

ទីលានហ្វឹកហាត់របស់ក្លិប AS Roma<br>
ទីលានហ្វឹកហាត់របស់ក្លិប AS Roma

ប្រភពthesun

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T