បានបុណ្យណាស់! ស្ងាត់ៗ ពេជ្រ សោភា ទិញរថយន្តស៊េរីទំនើប Mercedes ជូនអ្នកម្តាយ

//s9.kh1.co/64/643f2185a78a4d0a16c04fac8ae4b6659b9fe44f.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យគោរពខ្លាំងណាស់! ពេជ្រ សោភា ប​ង្ហោះរូបភាពរថយន្តដ៏មានតម្លៃថ្លៃមួយគ្រឿង សង្ស័យជាកាដូ ជូនម្តាយជាទីស្រលាញ់ពេញបេះដូង។

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងជើងចាស់ប្រចាំប្រទេសកម្ពុជានិង ជាគណកម្មការនៅក្នុងកម្មវិធី The Voice Cambodia ដែលមានឈ្មោះថា ពេជ្រ សោភា បានបង្ហោះរូបភាពរថយន្តទំនើបមួយគ្រឿង ជាមួយនឹងម្តាយ ដោយទំនងជាកាដូជូនម្តាយជាទីស្រលាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនៅក្នុងរូបភាពនេះ គឺ តារារូបនេះបានឈរនៅម្ខាងរថយន្តដោយដៃកាន់បាច់ផ្កា ជាមួយនឹងទឹកមុខញញឹមចេញពីចិត្តនិង ម្តាយឈរនៅម្ខាងផ្សេងនៃរថយន្តផងដែរ ដោយយើងអាចសន្និដ្ឋានបានថានេះគឺជាកាដូដែល អ្នកនាងបានប្រគល់ជូនម្តាយជាទីស្រលាញ់ផងដែរ ក្រៅពីរូបភាពខាងក្រោម ក៏នៅមានសារមួយឃ្លាអម ក្នុងបណ្តាញសង្គមផងដែរដោយក្នុងនោះមានអត្ថន័យថា៖

ម្តាយខ្ញុំជាមនុស្សស្រីដែលមានតម្លៃបំផុត
ម៉ែថាមិនអីទេ តែកូនឈឺ ម៉ែថាទុកអោយព្រះជាអ្នកចាត់ចែង

 ពេជ្រ សោភា 

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានសម្តែងសេចក្តីត្រេកអរនិង រំភើបជាមួយនឹង កាដូមួយដ៏ប្រណីតនេះ ទោះបីជាតារាស្រីរូបនេះមិនបាននិយាយអ្វីក៏គេអាចដឹងដែរថា នេះជាអ្វីដែលពេជ្រ សោភាបានតបស្នងនូវការចិញ្ចឹមបីបាច់របស់អ្នកមានគុណផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា ពេលជាគណកម្មការនៅក្នុងកម្មវិធី The Voice Cambodia
ពេជ្រ សោភា ពេលជាគណកម្មការនៅក្នុងកម្មវិធី The Voice Cambodia
ពេជ្រ សោភា ពេលជាគណកម្មការនៅក្នុងកម្មវិធី The Voice Cambodia
ពេជ្រ សោភា ពេលជាគណកម្មការនៅក្នុងកម្មវិធី The Voice Cambodia
ពេជ្រ សោភានិង ម្តាយ
ពេជ្រ សោភានិង ម្តាយ
ពេជ្រ សោភាពនិង ម្តាយខាងស្តាំដៃបង្អស់(អតីតកាល)
ពេជ្រ សោភាពនិង ម្តាយខាងស្តាំដៃបង្អស់(អតីតកាល)
ពេជ្រ សោភាពនិង ម្តាយ (បច្ចុប្បន្ន)
ពេជ្រ សោភាពនិង ម្តាយ (បច្ចុប្បន្ន)
ពេជ្រ សោភា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T