ខុសពីការគិតពីមុន បិសាចអវកាសប្រហោងខ្មៅនៅក្នុងកាឡាក់ស៊ីរបស់យើង មានទីតាំងនៅជិតផែនដីជាងមុន ២,០០០ឆ្នាំពន្លឺ

//s9.kh1.co/93/935c794ecaf00b53c3482a2520fd3c8ccc396176.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ដោយសារផែនដីស្ថិតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ គេពិបាកចេញទៅក្រៅ ដើម្បីមើលកាឡាក់ស៊ីមីលគីវ៉េ

បរទេស៖ ផែនទីថ្មីនៃកាឡាក់ស៊ីមីលគីវ៉េបង្កើតឡើងដោយក្រុមអ្នកជំនាញអវកាសជប៉ុន បានដាក់ទីតាំងរបស់ផែនដីមានចម្ងាយ ពីប្រហោងខ្មៅនៃចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីវ៉េ ជិតជាងមុន២,០០០ឆ្នាំពន្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផែនទីនេះបានលើកឡើងថា ចំណុចកណ្ដាលនៃកាឡាក់ស៊ីមីលគីវ៉េនិងប្រហោងខ្មៅដែលស្ថិតនៅទីតាំងនោះ មានចម្ងាយ២៥,៨០០ឆ្នាំពន្លឺពីផែនដី។ អង្គការអង្កេតរបស់ជប៉ុនបាននិយាយថា នេះគឺជិតជាងតម្លៃផ្លូវការកាលពីមុន ដែលមានចម្ងាយ២៧,៧០០ឆ្នាំពន្លឺ ដែលត្រូវបានអនុម័តដោយសហភាពតារាសាស្ត្រអន្តរជាតិ នៅក្នុងឆ្នាំ១៩៨៥។ លើសពីនេះទៅទៀត យោងតាមផែនទីថ្មីនេះ ប្រព័ន្ធព្រះអាទិត្យរបស់យើងកំពុងធ្វើដំណើរក្នុងល្បឿន២២៧គីឡូម៉ែត្រក្នុងមួយវិនាទី ខណៈពេលដែលវាវិលជុំវិញខ្លួនឯងលឿនជាងតម្លៃផ្លូវការនៃ២២០គីឡូម៉ែត្រក្នុងមួយវិនាទី។

ផែនទីថ្មីបានបញ្ជាក់ប្រាប់ថា ប្រហោងខ្មៅនៅជិតយើងជាងមុន ២,០០០ឆ្នាំពន្លឺ 
ផែនទីថ្មីបានបញ្ជាក់ប្រាប់ថា ប្រហោងខ្មៅនៅជិតយើងជាងមុន ២,០០០ឆ្នាំពន្លឺ 

តម្លៃដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះគឺជាលទ្ធផលនៃការអង្កេត អស់រយៈពេលជាង១៥ឆ្នាំ ដោយគម្រោងតារាសាស្ត្រជប៉ុន VERA នេះបើយោងតាមសេចក្ដីប្រកាសមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ពីក្រុមអង្កេតជាតិរបស់ជប៉ុន។ ដោយសារផែនដីស្ថិតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ គេពិបាកចេញទៅក្រៅ ដើម្បីមើលថាតើកាឡាក់ស៊ីមីលគីវ៉េមានរូបរាងដូចម្ដេច។

ដើម្បីទទួលបានលទ្ធផល គម្រោងមួយនេះបានប្រើខ្នាតតារាសាស្ត្រ ដើម្បីវាស់ទីតាំងនិងចលនារបស់អង្គផ្សេងៗ ដើម្បីយល់ច្បាស់អំពីរចនាសម្ព័ន្ធទាំងមូលនៃទីតាំងមីលគីវ៉េនិងទីតាំងរបស់ផែនដី។ ប្រហោងខ្មៅមួយនេះត្រូវបានគេឲ្យឈ្មោះថា Sagittarius A* ឬ Sgr A* ហើយវាមានទំហំធំជាងព្រះអាទិត្យរបស់យើង៤.២លានដង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T