តារាជួរមុខរូបនេះបានសម្រេចចិត្តថានឹងចាកចេញពី Man City នៅរដូវក្ដៅឆ្នាំក្រោយហើយ

//s9.kh1.co/21/2169b7cf58796ff81c5ace756b64bb3c2c2ced74.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Fernandinho បានសម្រេចចិត្តថានឹងចាកចេញពីក្លិប Manchester City នៅចុងរដូវកាល២០២០/២១នេះ

អង់គ្លេស៖ បើយោងតាមគេហទំព័រ The Sun បានឲ្យដឹងថាខ្សែបម្រើវ័យ៣៥ឆ្នាំ Fernandinho បានសម្រេចចិត្តថានឹងចាកចេញពីក្លិប Manchester City នៅចុងរដូវកាល២០២០/២១នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fernandinho
Fernandinho

គួររម្លឹកដែរថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្លាស់ចេញពីក្លិប Shakhtar Donetsk មករួមជាមួយ Man City កាលពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនសរុបឲ្យក្លិបអ្នកមានអង់គ្លេសមួយនេះបានរហូតដល់ទៅ២២៩ប្រកួត នៅក្នុងក្រមខ័ណ្ឌ Premier League ។ ក្នុងនោះដែរកុងត្រារបស់គេជាមួយក្លិបលោក Pep Guardiola មួយនេះនៅត្រូវអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២១ ខាងមុខ។

Fernandinho
Fernandinho

ដោយឡែកមូលហេតុដែលធ្វើឲ្យរូបគេសម្រេចចិត្តចាកចេញបែបនេះគឺដោយសារតែបច្ចុប្បន្ន Man City កំពុងសម្បូរទៅដោយខ្សែបម្រើល្អៗគរជើងគ្នាជាច្រើនដូចជា​ Kevin De Bruyne, Phil Foden, Rodri និង Bernardo Silva ជាដើម។​ ហើយសម្រាប់គោលដៅបន្ទាប់នោះ​ Fernandinho កំពុងសម្រេចចិត្តរវាងការផ្ទេរទៅលេងនៅលីកកំពូលអាមេរិក ឬក៏ត្រឡប់ទៅលេងនៅស្រុកកំណើតវិញ៕

Fernandinho
Fernandinho

ប្រភពthesun

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T