គ្រាន់តែឃើញក៏ព្រឺក្បាល! ក្រពើប្រវែងជិត៤ម៉ែត្រ ផុសចេញពីក្នុងទឹក មិនខុសពីរឿង «Jurassic World» ប៉ុន្មានទេ(មានវីដេអូ)

//s9.kh1.co/b1/b1c768c626e21a9bb4b3aaa0469e32025acf0636.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វាសាហាវវាធ្វើឲ្យគ្រប់គ្នាខ្លាងរអា! ក្រពើយក្សមួយក្បាល សម្តែងរឹទ្ធចេញពីទឹក ធ្វើឲ្យអ្នកប្រម៉ាញ់ក្រពើពីរនាក់ មិនហ៊ានចូលជិតបានត្រឹមតែថតវីដេអូ លេបទឹកមាត់ពីចម្ងាយ។

អាមេរិក៖ ចំពោះប្រជាជនដែលរស់នៅ រដ្ឋ Florida ប្រទេស អាមេរិក គឺច្បាស់ជាតែងតែជួយប្រទះទៅនឹងសត្វក្រពើធំៗហើយ ដោយសារនៅទីនេះសម្បូរដោយជីវចម្រុះប្លែកនិង មានទំហំធំផងដែរ ដោយមិនចាញ់អូស្ត្រាលីប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ប្រជាជននៅដែលនៅទីនេះគិតថារឿងនេះជារឿងធម្មតាទៅហើយ ដែលសត្វក្រពើបង្ហាញខ្លួននៅតាមបឹង ទន្លេឬ សមុទ្រនោះ ប៉ុន្តែទោះបីជាមានរឿងបែបនេះក៏ដោយ អ្វីដែលប្រជាជនធ្លាប់ឃើញកន្លងមកនោះ គឺជាប្រភេទធំល្មមប៉ុណ្ណោះ ដោយមានទំហំធំៗច្រើនខ្លាំង គ្រាន់តែវាមិនសូវបង្ហាញខ្លួនប៉ុណ្ណោះ។

ជាក់ស្តែងថ្មីៗនេះ បុរសពីរនាក់ ដែលជាមិត្តសម្លាញ់នឹងគ្នា ដោយមានឈ្មោះថា Kevin Stipe Cass Coueyនិង ជាអ្នកបរបាញ់សត្វនិង ប្រមាញ់ក្រពើដែលមានបទពិសោធន៍ច្រើនប៉ុន្តែ លើកនេះមិនហ៊ានចូលចាប់ ដោយបានថតវីដេអូជាប់នូវសកម្មភាព ក្រពើយក្សដ៏កម្រមួយក្បាលដែលអាចនឹង ប្រវែង៤ម៉ែត្រឬ លើសពីនេះ មិនខុសពីសត្វចម្លែកនៅក្នុងខ្សែភាពយន្ត Jurassic Worldនោះទេ ដែលវាកំពុងតែត្របាក់សុីទាជាចំនី ស្របពេលដែលបុរសទាំងពីរកំពុងតែប្រម៉ាញ់ទាសម្រាប់យកទៅធ្វើជាអាហារដូចគ្នា។

ក្រោយពីឃើញបែបនេះរួចមក ទស្សនិកជនដែលបានទស្សនាវីដេអូរួចមក ក៏និយាយលេងសើចដល់បុរសទាំងពីរដែលមិនហ៊ាននៅក្បែរប៉ុន្តែមិនហ៊ានចូលចាប់ក្រពើដូចលើកមុន ដោយសារតែលើកនេះ បុរសទាំងពីរមានបំណងមកបាញ់ទាតែប៉ុណ្ណោះ ដោយគ្មានសម្ភារៈគ្រប់គ្រាន់សម្រាប់ចាប់សត្វក្រពើដ៏ធំនេះឡើយ ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោមទាំងអស់គ្នា៖

Kevin Stipeនិង Cass Couey
Kevin Stipeនិង Cass Couey
Kevin Stipeនិង Cass Couey
Kevin Stipeនិង Cass Couey
ស្នាដៃចាប់ក្រពើដែលធ្លាបមានកន្លងមក
ស្នាដៃចាប់ក្រពើដែលធ្លាបមានកន្លងមក
ស្នាដៃចាប់ក្រពើដែលធ្លាបមានកន្លងមក
ស្នាដៃចាប់ក្រពើដែលធ្លាបមានកន្លងមក
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
សកម្មភាពក្រពើយក្សដែលកម្រនឹង ឃើញ
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T