លោក ចូ បៃដិន បង្ហើបថា លោកនឹងយកឆ្មាមកចិញ្ចឹមនៅសេតវិមាន ជាមួយឆ្កែរបស់លោក

//s9.kh1.co/6a/6a8f538b036268d71477e5d71d5e447cbd39dc46.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រធានាធិបតីជាប់ឆ្នោតគ្រោងនឹងយកឆ្មាមកនៅជាមួយឆ្កែប៊ែកហ្សេពីរក្បាលរបស់គាត់

អាមេរិក៖ តាមការរាយការណ៍មកថា នៅពេលដែលលោក Joe Biden ចូលកាន់កាប់សេតវិមាននៅដើមឆ្នាំក្រោយនេះ លោកនឹងធ្វើរឿងមួយដែលអង្រួនចិត្តអ្នកស្រលាញ់សត្វចិញ្ចឹមទាំងឡាយទាំងអ្នកស្រលាញ់ឆ្កែ និងអ្នកស្រលាញ់ឆ្មា គឺលោកនឹងយកឆ្មាមួយក្បាលមកនៅសេតវិមានជាមួយឆ្កែប៊ែកហ្សេពីរក្បាលរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រួសារទីមួយរបស់អាមេរិកនេះគឺបានបញ្ជាក់រួចមកហើយថា ឆ្កែប៊ែកហ្សេពីរក្បាលឈ្មោះ Champ និង Major នឹងអមដំណើរប្រធានាធិបតីទី46 និងភរិយារបស់លោកគឺលោកស្រី Jill Biden មករដ្ឋ Washington DC ដើម្បីចូលកាន់ដំណែងនៅថ្ងៃទី20 ខែមករា ខាងមុខនេះផងដែរ។ ព័ត៌មាននេះត្រូវបានផុសនៅក្នុង Twitter របស់ CBS Sunday Morning ដែលបាននិយាយថាលោក Biden នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតពីរឿងនេះ។

រូបតំណាង៖ សត្វឆ្មា
រូបតំណាង៖ សត្វឆ្មា

គួរបញ្ជាក់ផងដែរថា សត្វឆ្មាសេតវិមានដំបូងដែលគេធ្លាប់ស្គាល់មកដល់ពេលនេះគឺឈ្មោះ Socks ដែលរស់នៅជាមួយលោក Bill Clinton និងភរិយាគឺលោកស្រី Hillary Clinton នៅសេតវិមានពីឆ្នាំ1993 ដល់ 2001។ បន្ទាប់មកគឺលោក George W Bush ដែលលោកមានឆ្កែបី និងឆ្មាមួយក្បាលឈ្មោះ India ចំណែកឯលោក Barack Obama វិញមានឆ្កែពីរក្បាលគឺ Bo និង Sunny។ ដោយឡែកលោកប្រធានាធិបតី Donald Trump វីញគឺជាប្រធានាធិបតីអាមេរិកដំបូងចាប់តាំងពីលោកJames Polk នៅឆ្នាំ ១៨៤៩ មក ដែលមិនមានសត្វចិញ្ចឹម៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T