Thibaut Courtois បង្កកំហុសឲ្យគេស៊ុតងាយៗ ធ្វើឲ្យ Real Madrid ចាញ់ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល ១-២ (មានវីដេអូ)

//s9.kh1.co/77/7775b17f0be7feb739651973dffb7045cf7af994.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

Alves បានរកគ្រាប់បាល់នាំមុខទី២របស់ខ្លួនក្រោយអ្នកចាំទីរបស់ Real Madrid កីឡាករ Thibaut Courtois បានបង្កកំហុសបញ្ជូនបាល់មិនបានល្អ ដូចជួយផ្ដល់ឱកាសឲ្យគូរប្រកួតរកគ្រាប់បាល់។

កាលពីការប្រកួតយប់មិញនេះក្រុមយក្សស Real Madrid បានបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោមថ្វៃជើងក្រុម Alves ក្នុងលទ្ធផល១ទល់នឹង២ ។ Alves បានរកគ្រាប់បាល់នាំមុខទី២របស់ខ្លួនក្រោយអ្នកចាំទីរបស់ Real Madrid កីឡាករ Thibaut Courtois បានបង្កកំហុសបញ្ជូនបាល់មិនបានល្អ ដូចជួយផ្ដល់ឱកាសឲ្យគូប្រកួតរកគ្រាប់បាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thibaut Courtois
Thibaut Courtois

ក្រុមភ្ញៀវ Alves បាននាំមុខលើក្រុមម្ចាស់ផ្ទះ Real Madrid ១ទល់នឹង០នៅដើមតង់ទី១ ពោលគឺការប្រកួតចាប់ផ្តើមបានទើបតែ៥នាទីប៉ុណ្ណោះ ខ្សែការពារ Nacho បានបង្កកំហុសប៉ះដៃនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យគូប្រកួតមានឱកាសរកបានបាល់ពិន័យ១១ម៉ែត្រនាំមុខ១គ្រាប់នៅនាទីទី៥ ។

កីឡាករ Alves អបអរ
កីឡាករ Alves អបអរ

ឈានចូលដល់តង់ទី២ក្រុមភ្ញៀវ Alves មានសំណាងរកបានមួយគ្រាប់ទៀតនាំមុខលើក្រុមម្ចាស់ផ្ទះ បន្ទាប់ពីអ្នកចាំទី Thibaut Courtois បានបង្កកំហុសបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមិនបានល្អ ធ្វើឲ្យកីឡាករ joselu របស់ក្រុម Alves ដណ្តើមយកបាល់បាន និងបំប៉ោងសំណាញ់ទីបានយ៉ាងងាយស្រួលនៅនាទីទី ៤៩ ។

Thibaut Courtois បង្កកំហុស
Thibaut Courtois បង្កកំហុស
កីឡាករ Alves អបអរ
កីឡាករ Alves អបអរ

ខណៈការប្រកួតធ្វើឡើងក្នុងដីខ្លួនឯង ក្រុមម្ចាស់ផ្ទះ Real Madrid មិនបន្តបើកដៃឲ្យក្រុមភ្ញៀវធ្វើព្យុះភ្លៀងតាមចិត្តឡើយ ដោយបន្តរវាយបករហូតរកបានមួយគ្រាប់វិញនៅចុងម៉ោងនាទីទី ៨៩ ដោយខ្សែការពារសញ្ជាតិប្រេស៊ីល Casemiro ។ ធ្វើឲ្យការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល Real Madrid ១-២  ដែលរកបានដោយ Alves។

កីឡាករ Alves អបអរ
កីឡាករ Alves អបអរ

គួរបញ្ជាក់ផងដែរថា Real Madrid កំពុងឈរលេខ៤ កំពូលតារាងមាន១៧ពិន្ទុ តាមពីក្រោមក្រុមលេខ១កំពូលតារាង Real Sociedad ដែលមាន២៣ពិន្ទុ ខណៈក្រុមឈរលេខ២ Atletico Madrid មាន២៣ពិន្ទុនិងនៅ សល់១ប្រកួតទៀតក្នុងដៃ៕

Cacemiro
Cacemiro

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខ្លី
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T