សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ត្រូវបានក្រសួងផ្អាកដំណើរការបណ្ដោះអាសន្ន ២សប្ដាហ៍ ដោយសារមូលហេតុនេះ

//s9.kh1.co/66/6662b67ef00d317e1cf99418f5ffee61df52af47.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មុននេះខាងក្រសួងអបរំ បានចេញសេចក្ដីប្រកាស ផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែជាបណ្ដោះអាសន្ន ២សប្ដាហ៍។

ភ្នំពេញ៖ ដើម្បីជៀសវាងការឆ្លងជំងឺកូវីត-១៩ ចូលទៅក្នុងសាលារៀន និងកាន់តែរីករាលដាលចូលទៅក្នុងសហគមន៍ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង បានសម្រេចចិត្តផ្អាកដំណើរការ សាលារៀនអន្តរជាតិទ្វីបអាមេរិកកាំង សាខាចាក់អង្រេ​ជាបណ្ដោះអាសន្នចំនួន ២សប្ដាហ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុតែត្រូវបានផ្អាកដំណើរការសាលារៀនអន្តរជាតិទ្វីបអាមេរិកកាំង សាខាចាក់អង្រេ​នេះជាបណ្ដោះអាសន្ន ក៏ព្រោះតែមានការពាក់ព័ន្ធជាមួយជំងឺកូវីត-១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា មាតាបិតា អ្នកអាណាព្យាបាល និងសិស្សនុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន បើមានករណីសង្ស័យណាមួយ សូមទាក់ទងទៅកាន់សេវាសុខាភិបាលជាបន្ទាន់៕

សូមទស្សនាលិខិតប្រកាស ក្រសួងអបរំ យុវជន និងកីឡា ខាងក្រោម៖ 

លិខិតប្រកាស  ក្រសួងអបរំ យុវជន និងកីឡា
លិខិតប្រកាស  ក្រសួងអបរំ យុវជន និងកីឡា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T