មាន សូនីតា លេងស្ទាយ៍គ្រប់រសជាតិ ដូចពេលនេះចឹង ជិះសេះ ក៏ធ្វើឲ្យហ្វេន ចាប់អារម្មណ៍មិនស្ទើរ

//s9.kh1.co/cc/ccbd7575878a7aa0e4333073a65327a69b33e649.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

លើកនេះប្លែកភ្នែកសាហាវណាស់! កញ្ញា មាន សូនីតា លេងមួយទំហឹងជាមួយស្ទីល Cowgirl មិនឲ្យចាញ់អ្នកជិះសេះអាជីពសោះឡើយ។

កំពង់ចាម៖ កាលពីម្សិលមិញនេះ តារាសម្តែងរូបស្រស់ សម្រស់បាន មាន សូនីតា បានបង្អួតរូបភាពប៉ុន្មានសន្លឹកដែល បានបង្ហាញពីសកម្មភាពជិះនៅលើខ្នងសេះ តាមរបៀប Cowgirl ដែលមើលទៅម្តងនេះពិតជាស្អាតប្លែកខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកក្នុងរូបភាពប៉ុន្មានសន្លឹកនោះវិញ តារាស្រីរូបនេះ បានអង្គុយនៅលើខ្នងសេះពណ៍ត្នោត ដោយកាច់រាងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាត រំលេចដោយអាវក្រៅខ្មៅ ខោខ្លីពណ៍ស ជាមួយនឹងទឹកមុខញញឹមបែបស្រស់ស្រាយនិង សប្បាយក្នុងចិត្តផងដែរក្រៅពីនេះទៀត កញ្ញាក៏ក្លែមជាមួយពាក្យពេចន៍មួយឃ្លាដែលមានអត្ថន័យថា៖

គិតៗទៅជីវិតមនុស្សពិតជាប្រែប្រួលលឿនណាស់សឹងតែមិនដឹងខ្លួន រូបរាងកាយរបស់យើងក៏ប្រែប្រួលមិនដូចពីមុន ដែរ ។ ខ្ញុំគឺត្រឹមមនុស្សស្រីធម្មតាម្នាក់ ថ្វីត្បិតមានមុខមាត់ស្រស់ស្អាតបន្តិចបន្ទួច ក៏ពិតមែនតែយ៉ាងណាក៏ដោយក៏នៅមានភាពស្រស់ស្អាតតាមវ័យ នឹងចំណេះវិជ្ជាព្រមទាំងការងារ តែអ្វីយើងត្រូវមានដែលខានពុំបាននោះគឺភាពជឿជាក់ត្រូវបង្កើនជារៀងរាល់ថ្ងៃ មិនអាចទោរទន់ទៅតាមអាយុនិង សម័យកាលនោះទេ ។

 មាន សូនីតា

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រជាច្រើនក៏បានភ្ញាក់ផ្អើលនិង សរសើរសម្រស់អំពី​ សម្រស់តារាសម្តែង មាន សូនីតា ដែលមានភាពសុីចង្វាក់សាកសមខ្លាំង ដោយមើលទៅដូចជាអ្នកជិះសេះដ៏មានជំនាញច្បាស់លាស់ម្នាក់ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
 មាន សូនីតា
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
រូបដែល មាន សូនីតា ទើបតែបង្ហោះម្សិលមិញ
មាន សូនីតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T