ចលាចលនៅទីក្រុងប៉ារីស!​ ក្រុមអ្នកតវ៉ាបានដុតបំផ្លាញឡាននិងធនាគារ ដោយក្តៅក្រហាយនឹងអំពើហិង្សារបស់ប៉ូលិស

//s9.kh1.co/63/63a8aa44be5e328e4c90299c51b5b87b23878b97.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមប៉ូលីស និងបាតុការមានការប៉ះទង្គិចនឹងគ្នាយ៉ាងខ្លាំង

ប៉ារីស៖ កាលពីថ្ងៃសៅរ៍នេះ ក្រុមបាតុកររាប់ម៉ឺននាក់បានបានដុតបំផ្លាញរថយន្ត និងបាញ់កម្ទេចធនាគារកណ្តាលមួយនៃប្រទេសបារាំង ខណៈដែលពួកគេធ្វើការតវ៉ាតាមដងផ្លូវទីក្រុងក្នុងប្រទេសបារាំង ដើម្បីប្រឆាំងរារាំងនឹងការចេញច្បាប់មិនឱ្យអ្នកសារព័ត៌មាន រាយការណ៌ព័ត៌មានអំពីអំពើឃោរឃៅរបស់ប៉ូលិស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមសេចក្តីព្រាងច្បាប់នេះ វាគីជាបទឧក្រិដ្ឋមួយ បើសិនជនណាម្នាក់ហ៊ានផ្សព្វផ្សាយរូបថត ឬវីដេអូរបស់មន្រ្តីប៉ូលិស ដោយមានចេតនាធ្វើបាបមន្ត្រីប៉ូលីសនោះ។ រដ្ឋាភិបាលបារាំងបាននិយាយថាច្បាប់នេះគីចាំបាច់ដើម្បីការពារប៉ូលីសពីការវាយប្រហារហិង្សាផ្សេងៗ។

ការតវ៉ាដោយសន្តិវិធីភាគច្រើនបានធ្វើឡើងអស់រយៈពេលមួយសប្តាហ៍មកហើយ បន្ទាប់ពីផ្ទុះវីដេអូមួយដែលប៉ូលីសវាយលោក Michel Zecler ដែលជាអ្នកផលិតតន្រ្តីជនជាតិស្បែកខ្មៅម្នាក់ ហើយបានធ្វើឱ្យមានការខឹងសម្បាជាខ្លាំងចំពោះសេចក្តីព្រាងច្បាប់នេះ។

ដែលជាហេតុធ្វើឱ្យការធ្វើបាតុកម្មបានក្លាយជាបាតុកម្មហិង្សា ហើយក្រុមអ្នកតវ៉ាមួយចំនួនបានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលីស។ ក្រុមប៉ូលីសដែលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករហិង្សានេះ ក៏បានចោលឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សទាំងអស់នោះផងដែរ។

ក្រុមប៉ូលីសចោលឧស្ម័នបង្ហូរទឹកភ្នែកទៅក្រុមបាតុករ
ក្រុមប៉ូលីសចោលឧស្ម័នបង្ហូរទឹកភ្នែកទៅក្រុមបាតុករ

នៅទីលាន Republique នៃទីក្រុងប៉ារីសបាតុករជិត 5 ម៉ឺននាក់បានប្រមូលផ្ដុំគ្នា កាន់ទង់និងធ្វើសញ្ញាដោយដៃដោយថ្កោលទោសអំពើហិង្សារបស់ប៉ូលិសនិងបានអំពាវនាវឱ្យលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និង ដារាមីន ចុះចេញពីតំណែង៕

អ្នកតវ៉ាលើកស្លាកតវ៉ានៅទីក្រុងប៉ារីស
អ្នកតវ៉ាលើកស្លាកតវ៉ានៅទីក្រុងប៉ារីស
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T