អាយុកាន់តែច្រើន បញ្ញា សិទ្ធ នៅតែសង្ហា​​ ពេលបង្អួតសាច់ដុំបែបនេះទៅ

//s9.kh1.co/0c/0cd8f29cbb4a3f812c70d3b1ded33b64e5343738.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបីចូលសិល្បៈចូរឆ្នាំ ថតត្រូវក្ដៅថ្ងៃច្រើនយ៉ាងណាក្ដី តែរូបសម្បត្ត លោក បញ្ញា សិទ្ធ នៅតែស្រស់សង្ហាគួរឲ្យទឆាក់ទាញដដែល។

ភ្នំពេញ៖ ចាប់តាំងពីឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក តារាចម្រៀង និងតារាសម្ដែង លោក បញ្ញា សិទ្ធ នៅតែមានភាពល្បីល្បាញមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ ជាពិសេស ពេលនេះ​កាន់មានភាពមមាញឹកជាមួយនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ សឹងតែគ្មានពេលទំនេរតែម្ដង​បើតាមការសង្កេតឃើញរូបភាពបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់តារារូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យមកដល់ពេលនេះ តារារូបនេះ មានទាំងសមត្ថភាព និងរូបសម្បត្តិស្រស់ស្អាត សង្ហា លេចធ្លោផងដែរ។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំតារាប្រុសសាច់សខ្ចីរូបនេះ នៅតែក្មេងជាងវ័យ បើទោះបីមានអាយុកាន់តែច្រើនយ៉ាងណាក្ដី បើនិយាយពីការរៀបចំខ្លួនវិញមានភាពស៊ីវិល័យ ទាន់សម័យមិនចាញ់ក្មេងជំនាន់ក្រោយឡើយ។ 

តួយ៉ាង មិនត្រឹមតែពូកែរៀបចំខ្លួននោះទេ តែបើក្រឡេកមកមើលរូបភាពថ្មីមួយសន្លឹកនេះវិញ លោក បញ្ញា សិទ្ធ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមើលភ្លឹកគ្រប់គ្នា ខណៈបង្ហាញរូបរាងសាចស់ដុំធំ ហាប់តឹងណែនយ៉ាងទាក់ទាញបែបនេះ។ ហើយរូបភាពថ្មីមួយសន្លឹក បញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ទោះបីវ័យកាន់តែទៅមុខ តែរូបសម្រស់តារារូបនេះ នៅតែសាច់ចាំមិនចេះចាស់ទាល់តែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីតារាប្រុសរូបនេះ បង្ហោះរូបបង្ហាញរាងនេះរួច ត្រូវបានអ្នកគាំទ្រជាច្រើន សរសើរពីរូបសម្បត្តិលោកគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
  លោក បញ្ញា សិទ្ធ
បញ្ញា សិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T