តាំងពីបែកសង្សារមក Marie កាន់តែសាហាវ

//s9.kh1.co/70/70944e031bf48cf95896078b60395620fa5b0299.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ តាំងពីបែកពី Gun មក តារាសម្ដែងស្រី Marie កាន់តែលេងខ្លួនស្អាតឡើងៗ និងកាន់តែហ៊ានស្លៀកឈុតស៊ិចស៊ីមិនធម្មតា ពិសេសពេលទៅដើរលេងសមុទ្រកាលពីពេលថ្មីៗនេះផ្ទាល់តែម្ដង។

ថៃ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរបស់ប៉ុស្តិ៍ One31 ថៃ នាង Marie Broenner ជាតារាស្រីមួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តនេះ ជាច្រើនឆ្នាំណាស់មកហើយ ក្នុងនោះការងារសិល្បៈរបស់នាងពិតជាមានភាពជោគជ័យច្រើន ពិសេសសន្ទុះនៃការគាំទ្ររបស់នាង នៅតែមានមិនដាច់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពល្បីល្បាញផងដែរ បើងាកមកមើលស្ទាយ៍តែងខ្លួនរបស់តារាស្រីរូបនេះ នៅតែមិនចាស់តាមវ័យនោះឡើយ ខណៈបច្ចុប្បន្ននាងមានអាយុក្បែរ ៣០ឆ្នាំទៅហើយ។  ម្យ៉ាងទៀត តាំងពីបង្ហាញខ្លួនក្នុងពិភពភាពយន្តមក Marie មិនសូវស្លៀកសម្លៀកបំពាក់ស៊ិចស៊ី លេចលើលេចក្រោមហួសហេតុនោះឡើយ។ 

ទើបតែមួយរយៈពេលចុងក្រោយមកនេះ ចាប់តាំងពីបែកបាក់ស្នេហាជាមួយនឹង Gun Napat មក យើងឃើញថា Marie កាន់តែលេងខ្លួនស្រស់ស្អាតជាងមុនគួរឲ្យចាប់អារម្មណ៍តែម្ដង។

ពិសេសថ្មីៗនេះ Marie ក៏បានធ្វើដំណើរទៅលំហែកាយនៅឯសមុទ្រ និងថែមទាំងបានផ្ដិតយករូបថតមួយចំនួនបង្ហោះលើបណ្ដាញសង្គម ដោយក្នុងនោះ តារាស្រីរូបនេះបានបង្ហាញសម្រស់ក្នុងឈុតប៊ីគីនីពណ៌ខៀវ បញ្ចេញសាច់ខ្នង និងល្វែងក្រោយដ៏សខ្ចីយ៉ាងរំភើយ មើលទៅពិតជាស៊ិចស៊ីមិនធម្មតា និងស្អាតខ្លាំងមែនទែន អ្នកណាៗឃើញក៏សរសើរពីនាងគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖

 Marie
 Marie
 Marie
 Marie
 Marie
 Marie
រូបថ្មី Marie
រូបថ្មី Marie
រូបថ្មី Marie
រូបថ្មី Marie
រូបថ្មី Marie
រូបថ្មី Marie
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/22/22778afce3d554f8f147c4d2b9b6b7816bd0f0f9.jpg

ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD និងភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខា ទទួលនូវសិទ្ធិផ្តាច់មុខការគ្រប់គ្រង ការសម្របសម្រួល ការងារសិល្បករថៃនៅកម្ពុជា

 ២៩-មីនា-២០២៤ 
 ៨ព្រឹក · ៦ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T