លោកយាយអាយុ៧២ឆ្នាំម្នាក់នេះ កំពុងស្ទូចត្រីសុខៗ ស្រាប់តែឃ្មុំរាប់ពាន់ក្បាលទិចពេញផ្ទៃមុខ និងដងខ្លួន (មានវីដេអូ)

//s9.kh1.co/43/433077bb2b8e1bbd6f031f407378d2950705fb39.png
សង្គម

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃពុធ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ លោកយាយម្នាក់ មិនបញ្ចេញឈ្មោះ មានអាយុ៧២ឆ្នាំ ត្រូវបានឃ្មុំរាប់ពាន់ក្បាលទិចពេញផ្ទៃមុខ និងដងខ្លួន។

ប្រេសុីល៖ កាលពីថ្ងៃពុធ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ លោកយាយម្នាក់ មិនបញ្ចេញឈ្មោះ មានអាយុ៧២ឆ្នាំ ត្រូវបានឃ្មុំរាប់ពាន់ក្បាលទិចពេញផ្ទៃមុខ និងដងខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅឯទន្លេ Tigrinho ក្នុងទីក្រុង Britânia នៃរដ្ឋ Goiás

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោកយាយខាងលើ បានទៅស្ទូចត្រីជាមួយនឹងស្ត្រីចំណាស់ពីរនាក់ទៀត ដែលមានអាយុ៦៥ឆ្នាំ និង៧១ឆ្នាំ។ មុនពេលចាប់ផ្តើមស្ទូចត្រី ពួកគាត់ទាំងអស់គ្នាមិនបានចាប់អារម្មណ៍ឃើញសំបុកឃ្មុំ ឬឃ្មុំហើរកាត់ឡើយ ហើយមិនដល់មួយនាទីផង ក៏ស្រាប់តែហ្វូងឃ្មុំប្រមាណជាង១០,០០០ក្បាលបានធ្វើការវាយប្រហារមកលើពួកគាត់តែម្ដង។

រំពេចនោះ មានអ្នកជិះម៉ូតូម្នាក់ឆ្លងកាត់ បានឃើញពីហេតុការណ៍ និងប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ក្រុមប៉ូលិស ដែលប្រចាំការក្បែរតំបន់កើតហេតុ។ មិនយូរប៉ុន្មានក្រុមប៉ូលិស ក៏បានមកដល់ និងឃើញថា លោកយាយម្នាក់ក្នុងចំណោមទាំងបីនាក់ បានសន្លប់បាត់បង់ស្មារទៅហើយ។ បន្ទាប់មក ក្រុមប៉ូលិស បានសម្រេចចិត្តបើករថយន្ដចូលទៅក្បែរលោកយាយទាំងបី និងព្យាយាមនាំយកលោកយាយទាំងបីឲ្យចូលក្នុងរថយន្ដផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមប៉ូលិស មិនបានមានពេលគ្រប់គ្រាន់សម្រាប់រកឯកសណ្ឋានការពារអ្វីឡើយ ដោយគោលដៅចម្បងគឺត្រូវជួយសង្គ្រោះលោកយាយទាំងបីឲ្យទាន់ពេលវេលា។ ហើយខណៈពេលកំពុងធ្វើដំណើរចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់មន្ទីរពេទ្យ ក៏មានឃ្មុំប៉ុន្មានក្បាលនៅក្នុងរថយន្ដ ដែលខាងក្រុមប៉ូលិសបានបើកកញ្ចក់បង្អួចដើម្បីឲ្យវាហើរចេញផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលបានការព្យាបាលយ៉ាងល្អិតល្អន់ និងបានថ្នាំសម្រាប់លេបរួចមក លោកយាយអាយុ៦៥ឆ្នាំ និង៧១ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយខាងក្រុមប៉ូលិស ក៏ដូចគ្នាដែរ។ ចំណែកលោកយាយវ័យ៧២ឆ្នាំវិញ កំពុងស្ថិតក្នុងស្ថានភាពធម្មតា តែត្រូវសម្រាកនៅមន្ទីរពេទ្យសិន ដើម្បីតាមដានសុខភាពបន្ដ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកយាយអាយុ៧២ឆ្នាំម្នាក់នោះ
លោកយាយអាយុ៧២ឆ្នាំម្នាក់នោះ
ឃ្មុំ និងទ្រនិចរបស់វា
ឃ្មុំ និងទ្រនិចរបស់វា
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T