មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹក បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួន ត្រូវបានគេធ្វើឃាត

//s9.kh1.co/04/047770a9205696100014a597b135264e452d428f.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ បានដឹកនាំការស្រាវជ្រាវរបស់ក្រសួងការពារជាតិនិងអង្គការនវានុវត្ដន៍​។

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់បានស្ដីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលម្នាក់ កាលពីថ្ងៃសុក្រ ហើយបាននិយាយថា ប្រទេសនេះនឹងមិនបន្ថយល្បឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោក Hassan Rouhani ក៏បាននិយាយផងដែរថា ប្រទេសអ៊ីរ៉ង់នឹងសងសឹកចំពោះការសម្លាប់ លោក Mohsen Fakhrizadeh នៅពេលវេលាសមគួរណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្ត្រីខុទ្ទកាល័យអ៊ីស្រាអែលបាននិយាយថា គាត់មិនបាននៅពីក្រោយការវាយឆ្មក់ប្រហារដោយខ្មាន់កាំភ្លើង ទៅលើរថយន្តលោក Fakhrizadeh នោះទេ។ កន្លងមក ប្រទេសអ៊ីស្រាអែលបានចោទប្រកាន់រូបវិទូរបស់អ៊ីរ៉ង់ ថាជាចំណុចសំខាន់សម្រាប់កម្មវិធីនុយក្លេអ៊ែរដែលលាក់បាំង។

លោក Fakhrizadeh គឺជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ ដែលបានដឹកនាំការស្រាវជ្រាវរបស់ក្រសួងការពារជាតិនិងអង្គការនវានុវត្ដន៍​។ មរណៈភាពរបស់លោកបានគំរាមកំហែង និងបង្កើនភាពតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ឺរ៉ង់ជាមួយអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលជិតស្និទ្ធ៕

ការធ្វើបាតុកម្មប្រឆាំងនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលអ៊ីរ៉ង់
ការធ្វើបាតុកម្មប្រឆាំងនឹងការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលអ៊ីរ៉ង់
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
លោក Mohsen Fakhrizadeh អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
កន្លែងកើតហេតុ
កន្លែងកើតហេតុ
រថយន្តដែលត្រូវបានគេវាយប្រហារ
រថយន្តដែលត្រូវបានគេវាយប្រហារ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T