ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ប៉ែន ចំរ៉ុង បង្ហោះវីដេអូបែបនេះ បង្ហាញអារម្មណ៍ទៅកាន់ប្រពន្ធ (មានវីដេអូ)

//s9.kh1.co/b7/b7cd2d62c03395c02233f32b9b33b3fda7a916ac.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ចាប់តាំងពីតារាសម្ដែងប្រុស លោក ប៉ែន ចំរ៉ុង រៀបការមកទល់នឹងពេលនេះ មានរយៈពេល ១ឆ្នាំហើយ ដោយម្សិលមិញនេះ តារារូបនេះបានបង្ហោះវីដេអូបង្ហាញអារម្មណ៍និយាយសរសើរពីភរិយាពេញៗមាត់តែម្ដង។

ភ្នំពេញ៖ តារាសម្ដែង និងពិធីករដ៏មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ លោក ប៉ែន ចំរ៉ុង ពេលនេះ តារារូបនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកទើបតែទទួលបានសមាជិកថ្មីបន្ថែមចូលមកក្នុងជីវិត គឺជាកូនស្រីគួរឲ្យស្រលាញ់ម្នាក់។ ជាមួយគ្នានេះដែរ ក្រោយមានកូន គេឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្ហាញពីសុភមង្គលក្នុងគ្រួសារជាញឹកញាប់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញនេះ ក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ របស់លោក ប៉ែន ចំរ៉ុង ដោយតារារូបនេះ បានបង្ហោះវីដេអូខ្លីមួយនិយាយពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ភរិយា និងសរសើរពីប្រពន្ធពេញៗមាត់យ៉ាងដូច្នេះថា៖ 

រឿងដែលសប្បាយចិត្តបំផុតគឺមានភរិយាមួយ ដែលផ្ដល់ក្ដីស្រលាញ់ គោរព និងឲ្យតម្លៃលើក្រុមគ្រួសារមួយនេះ។ គ្រួសារអាចនឹងមានខុសមានត្រូវ គ្រួសារតែងតែមានទំនាស់គ្នាតិចឬច្រើន ហើយការប៉ះទង្គិចគ្នាមានតិចមែនទែន ពួកយើងតែងតែយករឿងធំ ទៅជារឿងតូចរហូតដល់គ្មានរឿង។ អ្វីដែលបងជូនពរអូន បងជូនពរឲ្យអូនមានសុខភាពល្អ បងដឹងថាអូនហត់ទាំងកាយ ទាំងចិត្ត កន្លងមកមួយឆ្នាំនេះ ដោយសារអូនជាឧត្ដមភរិយា ហើយអូនត្រូវមើលថែប្ដី មើលថែកូន និងផ្ទះ ប្ដីស្រលាញ់អូន ស្រលាញ់រហូត។

សម្ដី លោក ប៉ែន ចំរ៉ុង

គួរបញ្ជាក់ផងដែរថា លោក ប៉ែន ចំរ៉ុង មិនត្រឹមតែបង្ហោះសារនិយាយពីអារម្មណ៍ខ្លួនទៅកាន់ភរិយាប៉ុណ្ណោះទេ តែតារារូបនេះ បាននាំភរិយាទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិកតែម្ដង។ ក្នុងនោះដែរ តារារូបនេះ បានបង្ហាញវីដេអូខ្លួនទៅកាន់ភរិយា ខណៈដែលប្រពន្ធលោក ឃើញវីដេអូនេះហើយញញឹម លាយឡំនឹងតឹកភ្នែកដោយក្ដីរំភើបថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ប៉ែន ចំរ៉ុង 
  លោក ប៉ែន ចំរ៉ុង 
  លោក ប៉ែន ចំរ៉ុង  និងភរិយា
  លោក ប៉ែន ចំរ៉ុង  និងភរិយា
  លោក ប៉ែន ចំរ៉ុង  និងភរិយា
លោក ប៉ែន ចំរ៉ុង និងភរិយា
  លោក ប៉ែន ចំរ៉ុង  និងភរិយា
  លោក ប៉ែន ចំរ៉ុង និងភរិយា
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូនស្រី
  លោក ប៉ែន ចំរ៉ុង ជាមួយភរិយា និងកូនស្រី
  លោក ប៉ែន ចំរ៉ុង 
  លោក ប៉ែន ចំរ៉ុង 
  លោក ប៉ែន ចំរ៉ុង  និងភរិយា
  លោក ប៉ែន ចំរ៉ុង និងភរិយា
ប៉ែន ចំរ៉ុង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T